ចេញពីធ្វើការកាស៊ីណូត្រូវជនសង្ស័យជិៈម៉ូតូដេញកាប់របួស

ចែករំលែក៖

ប៉ោយប៉ែត​ ៖​ បុរសម្នាក់ទើបចេញពីធ្វើការកាស៊ីណូត្រូវជនសង្ស័យ២នាក់ជិៈម៉ូតូពីក្រោយកាប់របួសធ្ងន់បង្ករភ្ញាក់ផ្អើលយភយាមផ្លូវជាតិលេខ៥ក្បែរចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតដោយមិនទាន់ដឹងពីមូលហេតុកាលពីម៉ោងជាង8យបថ្ងទី8មិថុនា2018។

ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះហុង សុថៃអសយុ២១ឆ្នាំបុគ្គលិកកាស៊ីណូត្រូពីកាណារងរបូសចំក្បាលដេរ១១ថ្នេររស់មៅភូមិប្រជាធម៏សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះបញ្ជាក់ថា:មុនកើតហេតុម៉ោង៨និង០០នាទីខ្លួនបានជិះម៉ូតូឌ្រីមសង់សេរីឆ្នាំ២០១៧ពាំក់ស្លាក់បាត់ដំបង1X.5932​ ចេញពីធ្វើការក្នុងដុះណើរពីលិចទៅកើត(ឆ្ពោះមកផ្ទះ)ស្របពេលនោះជនសង្ស័យបើកបរម៉ូតូមានគ្នា២នាក់ជិះម៉ូតូឌ្រីមសង់ពណ៏ខ្មៅមិនស្គាល់សេរីមកពីទិសខាងលិចស្របទិសជាមួយគ្នាដោយមិនដឹងខ្លួនលុះដល់ចំណុចកើតហរតុម៉ោង8និង15នាទីយប់ថ្ងៃដដែលជនសង្ស័យទាញកាប់កាំបិតសាំម៉ូរ៉ៃកាប់ពីក្រោយបណ្តាលឲ្យរបួសធ្ងន់ចំក្បាលនិងដួលម៉ូតូតែម្តង។

ជនបង្ករក្រោយកើហេតុបើកម៉ូតូទៅទិសខាងកើតគេចបាត់ខណៈជនរងគ្រោះត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ។ជនរងគ្តោះបន្ថែមថាខ្លួនមិនមានទំនាស់ជាមួយអ្នកណានោះឡើយ ហើយជនសង្ស័យដែលថេញកាប់ខ្លួននោះក៏មិនដ្គាល់ដែរ។

លោកវរសេនីយ៌ឯកធិនស៊ិនដេតអធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់តាមទីរស័ព្ទករណីខាងលើពិតជាកើតមានមែនហើយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រៀវរកមុខសញ្ញាជនសង្ស័យ៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print