ជនជាតិហ្វីលីពីនម្នាក់លេបថ្នាំហួសកម្រិតគាំងបេះដូងស្លាប់នៅមន្ទីរបង្អែក

ចែករំលែក៖

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតនៅក្នុងភូមិ មណ្ឌល១ សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានជនបរទេសម្នាក់បានស្លាប់ ។

ជនបរទេសឈ្មោះ MANDERICO GERRY ភេទ ប្រុស កើតឆ្នាំ ១៩៩៤ ជនជាតិហ្វីលីពីន មុខរបរ គ្រូបង្រៀនភាសាអង់គ្លេសសាលាអន្តរជាតិ អឹឈីវើ ស្នាក់នៅផ្ទះជួលភូមិ តាភុល សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។

តាមការបញ្ជាក់របស់មិត្តភក្តិបានឲ្យដឹងថានៅវេលាម៉ោងប្រហែល ១៦ និង៣០នាទីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះរូបនេះមានអាការៈមិនស្រួលខ្លួនហើយត្រូវបានមិត្តភក្តិបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបរហូតដល់វេលាម៉ោងប្រហែល ១៥ និង០៥នាទីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះក៏បានស្លាប់បាត់បង់ជីវិត ។ ផ្អែកតាមការត្រួតពិនិត្យស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្នគ្រូពេទ្យអមតុលាការបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយលេបថ្នាំប្រភេទប្រ៊ូមេតាស៊ិនហួសកម្រិតបណ្តាលឲ្យគាំងបេះដូងស្លាប់ ។

សាកសពកំពុងរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត(ពេទ្យរុស្សី)​រាជធានីភ្នំពេញតាមសំណូមពររបស់ក្រុមគ្រួសារ និងតំណាងស្ថានទូត ៕ ប៊ុ​ន​រិទ្ធី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print