ដើម្បីធានាបាននូវសន្តិភាព និងការអភិវឌ្ឍរីកចម្រើនទៅមុខជាប​ន្តទៀត សូមបងប្អូនបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានសញ្ញាទេវតាបាចផ្កា លេខរៀងទី ២០

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨យ៉ាងដូច្នេះថា៖

«ថ្ងៃនេះ យើងទទួលបានសមិទ្ឋផលកំណាត់ផ្លូវជាតិលេខ៦ ដែលបានធ្វើការជួសកែលំអររួចហើយដែលមានប្រវែងជាង ២៤៨គម ដែលភ្ជាប់ពីថ្នល់កែង កំពង់ចាម ឆ្ពោះទៅកាន់អង្រ្គង ខេត្តសៀមរាប ដែលចំណាយទឹកប្រាក់សាងសង់ប្រមាណជាង ២៥៥ លានដុល្លារ ដែលជាហិរញ្ញប្បទានពីមិត្តចិន។

ទន្ទឹមនឹងនេះដែរ ខ្ញុំក៏បានស្នើសុំមិត្តចិនផ្តល់នូវជំនួយបន្ថែមដើម្បីកសាងផ្លូវខ្សែក្រវ៉ាត់យុទ្ឋសាស្រ្តសេដ្ឋកិច្ចពី ខេត្តពោធិសាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង​ ដោយឆ្លងកាត់​ ថ្មដា សំឡូត ខេត្តបាត់ដំបង ដែលមានគម្រោងថវិកាសាងសង់ប្រមាណ ២០០ លានដុល្លារថែមទៀត។

កម្ពុជាសូមអរគុណមិត្តចិនដែលតែងតែជួយដល់កម្ពុជា។

ដើម្បីធានាបាននូវសន្តិភាព និងការអភិវឌ្ឍរីកចម្រើនទៅមុខជាប​ន្តទៀត សូមបងប្អូនបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានសញ្ញាទេវតាបាចផ្កា លេខរៀងទី ២០ នៅថ្ងៃបោះឆ្នោត ទី ២៩ កក្កដា ២០១៨ ខាងមុខនេះ» ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print