លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បានចែកខោអាវប ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្ត

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានចែកខោអាវប្រយុទ្ធ(ពណ៌ទឹកប៉ិច) ដែលជាអំណោយផ្ទាល់ របស់លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្ត ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃច័ន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨។
  នេះជាការបង្ហាញពីការយកចិត្តទុកដាក់ដល់កូនចៅក្រោមឱវាទ ដូចអ្វីដែលលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជរាជអាវុធហត្ថលើផ្ទៃប្រទេសតែងក្រើនរំលឹកនោះ៕
ដោយ៖ សុខ ខេមរា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print