នគរបាលឃាត់ខ្លួនស្ត្រីម្នាក់ករណីទទួលកត់ឆ្នោតវៀតណាមដកហូតសម្ភារៈមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អធ្វើការឃាត់ខ្លួនករណីបើកល្បែងស៊ីសងខុសច្បាប់ (ទទួលកត់ឆ្នោតវៀតណាម)។ថ្ងៃពុធ​ ១កើត​ ខែបឋមសាធ ឆ្នាំច​ សំរឹទ្ធិស័ក​ព.ស២៥៦២​ ត្រូវនឹង​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នៅចំណុចក្នុងផ្ទះលេខ១៨PL ផ្លូវK៤A ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថា ស្ត្រីដែលឃាត់ខ្លួននោះមាន ឈ្មោះ សឿង សុខន អាយុ២៨ឆ្នាំ ជនជាតិខែ្មរ មុខរបរនៅផ្ទះ ស្នាក់នៅលេខ១៨PL ផ្លូវK៤A ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

សម្ភារៈដកហូត ៖ ក្រដាស់កត់ឆ្នោតមួយចំនួន , ម៉ាស៊ីនគិតលេខចំនួន០២គ្រឿង , ប្រាក់រៀលចំនួន៤០.១០០០រៀល , ប៉ិក០៥ដើម , ត្រអុកលេខចំនួន០២ , ទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាកអប់ប៉ូ ។
សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខនិងនគរបាលប៉ុស្តិ៍អូបែកក្អមបាន ទទួលព័ត៍មានថា នៅចំណុចខាងលើមានការបើកលេងល្បែងស៊ីសងកត់ឆ្នោតវៀតណាម ក្រោយពីទទួលព័ត៌មានបាន អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះដល់ចំណុចកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕​ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print