កម្ពុជា​ចូលជាសមាជិកពេញអង្គ​ នៃអង្គការសហប្រជាជាតិ ដោយទទួលបានការគាំទ្រ ១៨៣​សម្លេង​លើ​ ១៨៦សម្លេង

ចែករំលែក៖

ភ្នំពេញ​ ៖​ ពិតជាមានមោទនភាពណាស់​ ខណៈព្រះជាណាចក្រកម្ពុជា​ចូលជាសមាជិកពេញអង្គ​នៃអង្គការសហប្រជាជាតិ (ECO​SOC)​ ដោយកម្ពុជាទទួលបានសំឡេងគាំទ្រ​ ១៨៣សំឡេង​ លើ១៨៦សំឡេង​ ដែលជាសំឡេងគាំទ្រយ៉ាងខ្ពស់បំផុត ។ នេះជាជោគជ័យដ៏អស្ចារ្យ របស់ថ្នាក់ដឹកនាំនិងប្រជាជនខ្មែរ​ ដ៏​ប្រសើរលើឆាកអន្តរជាតិ។

កិច្ចប្រជុំ​ប្រព្រឹត្តធ្វើឡើង នៅ​ទីស្នាក់​ ការកណ្តាល​របស់អង្គការ​សហប្រជាជាតិ បុរីញ៉ូយ៉ក សហរដ្ឋអាមេរិក​ មានរយៈពេល៣ថ្ងៃ គឺចាប់​ពីថ្ងៃទី១២​ ដល់​ ទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ​ ក្រោមប្រធាន​បទ​ «មិន​អនុ​ញ្ញាតឱ្យមាននរណាម្នាក់នៅពីក្រោយតាម​រយៈការអនុ​វត្តយ៉ាងពេញលេញនៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិ​ការ​ភាព» គឺជាប្រធានបទដែលអង្គការ​សហ​ប្រជាជាតិបានកំណត់យក។

សូមជម្រាបថា​ ព្រះរាជាណាចក្រកម្ពុជា​ ទទួលបានការ​បោះឆ្នោតគាំទ្រ ចំនួន​១៨៣ស​ម្លេង លើ១៨៦សំឡេង ពីសមាជិក​ សមាជិការនៃពិធីទាំងមូលដើម្បីចូលជាស​មា​ជិក ECOSOC នៃអង្គការសហប្រជាជាតិ​ ដែលជាកិច្ចជុំលើកទី ១១នៃរដ្ឋភាគីនៃអនុ​សញ្ញាស្តីពីសិទ្ធិជន​មាន​ពិការភាព ប្រព្រឹត្តទៅរ​យៈពេល ៣ថ្ងៃ គឺចាប់​ពីថ្ងៃទី១២​ ដល់​ ទី១៤ ខែមិថុនា ឆ្នាំ២០១៨​៕​ នគរ​ដ្រេហ្គន


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print