បុរសម្នាក់បើកម៉ូតូទៅ​បុក​បង្គោល​ភ្លើង​នៅ​លើ​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រាបាន​បើកម៉ូតូយ៉ាងលឿនជ្រុលទៅ​បុក​បង្គោល​ភ្លើង​នៅ​លើ​ខឿន​តាម​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ត្រូវ​បាន​រថយន្ដ​សង្គ្រោះ​បន្ទាន់​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​ម៉ោង​ជាង១០​យប់​ ថ្ងៃ​ទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០១៨នៅតាមបណ្តោយ​ផ្លូវ​លេខ៣៣៦​ ​ខាង​លិច​ផ្សារ​ដើម​គរ​​ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួលគោក​។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ​ គេឃើញ​បុរស​ម្នាក់​បាន​បើក​បរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុង​ដា​ឌ្រីម​ ស៊េរី​០១៨​ ពណ៌​ខ្មៅ​ អត់​មាន​ស្លាក​លេខ​ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ៣៣៦​ ក្នុងទិសដៅ​ពី​លិច​ទៅ​កើត​ ​យ៉ាង​លឿន​។ ខណៈមកដល់ចំណុចកើតហេតុ​ស្រាប់តែរេចង្កូត​ម៉ូតូឡើង​ខឿន​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បណ្ដាល​ឲ្យ​អ្នក​បើក​បរ​ម៉ូតូ​រងរបួស​បែកក្បាល​សន្លប់​ស្ដូកស្ដឹង ​ត្រូវបាន​រថយន្ដ​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ហុងហាក់​។

បន្ទាប់ពីកើតហេតុ​សមត្ថកិច្ច​មូលដ្ឋានបានចះមកដល់កន្លែងកើតហេតុ​យក​ម៉ូតូទៅ​រក្សាទុក​នៅ​អធិការដ្ឋាននគរបាលខណ្ឌ​ទួលគោក​ដើម្បី​រង់ចាំ​សាច់ញាតិ​យក​ឯកសារ​ពាក់ព័ន្ធ​មក​ម៉ូតូ​ត្រឡប់​ទៅ​វិញ​៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print