សម្តេចក្រឡា ហោម ស ខេង អញ្ជើញជាអធិបតីភាព កម្ទេចចោលចំណីអាហារខូចគុណភាព និងលាយសារធាតុគីមី ជាង១០០តោន នៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ចំណីអាហារខូចគុណភាពខុសច្បាប់ លាយសារធាតុគីមី ភាគច្រើនជាប្រភេទស្រោមធ្វើសាច់ក្រក និងសារធាតុផ្សំមួយចំនួនទៀត ជាង១០០តោន ត្រូវបានរៀបចំពិធីកម្ទេចចោល នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការកាចូលរួមពីមន្ត្រី ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូត ស្ថាប័នតុលាការ អង្គភាពនានា អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់និងវិស័យឯកជន ។

លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា ប្រធានគណៈកម្មាធិ​ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យដល់សុខ ភាពបានឲ្យអ្នកសារព័ត៌មានដឹងថា «ចំណីអាហារខូចគុណភាពខុសច្បាប់លាយសារធាតុគីមីជាង១០០តោនទាំងនេះ  ត្រូវបានបង្ក្រាបដោយសមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានបង្រ្កាប និងរឹបអូសពីជនល្មើស ដែលចរាចរ ស្តុកទុក ផលិត និងចែកចាយខុសច្បាប់នាពេលកន្លងមក »។

លោកបន្តថា ពិធីនេះក៏នឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូត ស្ថាប័នតុលាការ អង្គភាពនានា អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងវិស័យឯក ជនផងដែរ ដើម្បីរៀបចំពិធីកម្ទេចចោលចំណីអាហារខូចគុណភាពខុសច្បាប់ លាយសារធាតុ គីមីជាង១០០តោននេះ នៅស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ  ៕ នគរដ្រេហ្គន

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print