នាពេលនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលយុទ្ឋសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវាឌី-ចៅប្រាយ៉ា-មេគង្គ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy/ACMECS) លើកទី៨ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (Cambodia-Lao PDR-Myanmar-Viet Nam Summit/CLMV) លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ

ចែករំលែក៖

https://www.facebook.com/hunsencambodia/videos/1733067183408438/?t=9

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលយុទ្ឋសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវាឌី-ចៅប្រាយ៉ា-មេគង្គ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy/ACMECS) លើកទី៨ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (Cambodia-Lao PDR-Myanmar-Viet Nam Summit/CLMV) លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ ដែលកិច្ចប្រជុំកំពូលនេះធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មិថុនា ២០១៨ 

កិច្ចប្រជុំកំពូលនេះ គឺនឹងមានការអញ្ជើញចូលរួមពីប្រមុខដឹកនាំនៃប្រទេសមួយចំនួនដូចជា ប្រទេសថៃ, កម្ពុជា, ឡាវ, មីយ៉ាន់មា និងវៀតណាម ក្នុងគោលបំណងសំខាន់ដើម្បីចែករំលែកផលប្រយោជន៍រួម និងដើម្បីលើកកម្ពស់ភាពជាអ្នកជិតខាងល្អ, មិត្តភាពជាប្រពៃណី និងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយយូរអង្វែងរវាងប្រទេសជាសមាជិកនិងដៃគូទាំងអស់។

 

ក្រៅពីកិច្ចប្រជុំកំពូលទាំង២នេះ ខ្ញុំនឹងមានជំនួបការងារដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីថៃ, នាយករដ្ឋមន្ត្រីឡាវ និងនាយករដ្ឋមន្ត្រីវៀតណាមផងដែរ។ តាមកម្មវិធីខ្ញុំនឹងដឹកនាំគណប្រតិភូជាន់ខ្ពស់វិលត្រឡប់មកដល់កម្ពុជាវិញ នៅរសៀលថ្ងៃសៅរ៍ ទី១៦ មិថុនានេះ។ 

សម្តេចក៏សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ជួបតែសេចក្ដីសុខ និងសុភមង្គលគ្រប់ក្រុមគ្រួសារកុំបីខាន៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print