វិនិយោគិន​បរទេស​ប្តឹង​អតីត​ឧកញ៉ា​ហូ​ ចំរើន​ ស៊ីដាច់​លុយ​វិនិយោគិន​ជាង​​២០០លាន​ដុល្លារ​

ចែករំលែក៖

ភ្នំពេញ​៖អ្នកវិនិយោគជនជាតិចិនចំនួនពីរនាក់ និង ជនជាតិ កូរ៉េម្នាក់ បានដាក់ពាក្យបណ្តឹងដាច់ដោយឡែកៗពីគ្នា ទៅ តុលាការ ដែលមានកម្មវត្ថុប្តឹងអតីត ឧកញ៉ា ហូ ចំរើន ពីបទ ស៊ីដាច់លុយ ជាង២០០ លានដុល្លារ អាមេរិក ។ ស៊ីដាច់ លុយ នេះ​ គឺ​ តាមរូបភាពអភិវឌ្ឍន៍មន្ទីរពេទ្យទំនើប នៅ ទីក្រុង តាខ្មៅ និង គម្រោងអភិវឌ្ឍន៍ មួយចំនួនទៀត ។

លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានី ភ្នំពេញ បានចេញដីកាកោះ អញ្ជើញដើមបណ្តឹងម្នាក់ ឱ្យចូលបំភ្លឺ នៅថ្ងៃទី២៥ ខែមិថុនា ខាងមុខនេះ ។ ពាក្យបណ្តឹង នេះ បានកើតឡើង ក្រោយពេលដែល អតីតឧកញ៉ា ហូ ចំរើន ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេច ឃុំខ្លួនដាក់ពន្ធនាគារ ពីបទ គំរាមកំហែង​ថា​នឹងសម្លាប់ និង បទប្រើប្រាស់អាវុធខុសច្បាប់ ។

លោក​ហូ​ ចំរើន​ អាយុ​៣៨​ឆ្នាំ​ ជាម​ន្ត្រី​យោធា​ក្រសួងការពារជាតិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក​ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ឧកញ៉ា​នៅ​ថ្ងៃទី​១២​ ខែ​មេសា​ ឆ្នាំ​២០១៨​និង​មាន​មុខងារ​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ​កំពូល​។​ ប៉ុន្តែ​ក្រោយពេល​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រះមហាក្សត្រ​បានចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខតំណែង​ទាំងអស់​រាប់ទាំង​មុខងា​រ​ជា​ឧកញ៉ា​ផង​។​

​លោក​ហូ​ចំរើន​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០១៨​ដើម្បី​សាកសួរ​ករណី​បាញ់បោះ​គំរាមកំហែង​ឪពុកម្ដាយ​ក្មេក​កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨​កន្លងទៅ​នៅ​ភូមិ​គ្រឹះ​ស្ថិតនៅ​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print