ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងទាំងព្រឹក ផ្ទះល្វែងមួយកន្លែងក្នុងបុរីពិភពថ្មីបានរងការឆេះ ខណៈម្ចាស់មិននៅផ្ទះ ។ ការឆេះនេះ មិនទាន់ដឹងផ្តើមឡើងពីមូលហេតុអ្វីឲ្យច្បាស់លាស់ទេ ។ នៅកន្លែងកើតហេតុ សមត្ថកិច្ច អាជ្ញាធរ កំពុងអន្តរាគមន៍ចេញរថយន្តបាញ់ទឹកពន្លត់ ដើម្បីទប់ស្កាត់កុំឲ្យរាលដាលកាន់តែធំ ។
ហេតុការណ៍នេះ កើតឡើងនៅបុរីពិភពថ្មី ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ៕ សីហា
...