មេញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រៃវែងជំរុញឲ្យមន្ទីរបច្ចេកទេសសន្តិសុខ និងអង្គភាព​ចំណុះទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងនូវជំនាញរបស់ខ្លួន

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅទីបញ្ជាការដ្ឋាន នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃ​ព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ឋិស័ក ព.ស ២៥៦២ លោកវរសេនីយ៍ឯក កាន់ ទ្រី មេញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រៃវែង ទទួលបន្ទុកការងារព័ត៌មានសន្តិសុខ បាន​ដឹក​នាំកិច្ចប្រជុំ បូកសរុបលទ្ឋផលការងារប្រចាំឆមាសទី១ ត្រួតពិនិត្យ និងពង្រឹងការងារ​ជំនាញ​របស់មន្ទីរបច្ចេកទេសសន្តិសុខ និងអង្គភាពចំណុះឲ្យមន្ទីរ​។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោក នាយរងសេធិការទទួលបន្ទុក លោកប្រធានមន្ទីរ​បច្ចេកទេសសន្តិសុខ អនុប្រធានមន្ទី នាយការិយាល័យ និងមេបញ្ជាការរងក្រុង-ស្រុក​ទទួល​ការងារសន្តិសុខ ។

លោកវរសេនីយ៍ឯក កាន់ ទ្រី មេញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រៃវែង ទទួលបន្ទុកការ​ងារ​ព័ត៌​មានសន្តិសុខ បានលើកឡើងនៅក្នុងកិច្ចប្រជុំ ដោយជំរុញឲ្យមន្ទីរបច្ចេកទេសសន្តិ​សុខ និងអង្គភាពចំណុះទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងនូវជំនាញរបស់ខ្លួន ដើម្បី​ងាយ​ស្រួលអនុវត្តន៍​និងបំពេញ ភារកិច្ចនៅពេលក្រោយឲ្យបានល្អប្រសើរ ៕  នគរដ្រេហ្គន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print