កូរ៉េទាំងពីររៀបចំកិច្ចពិភាក្សាយោធាជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរយៈពេល១០ឆ្នាំកន្លងមក

ចែករំលែក៖

នៅថ្ងៃទី១៤ ខែមិថុនា កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានរៀបចំកិច្ចប្រជុំកំពូលមន្ត្រីយោធាមិនធ្លាប់មានរយៈពេល១០ឆ្នាំកន្លងមក ដើម្បីពិភាក្សាលុបបំបាត់សភាព ការណ៍តានតឹងការប្រឈមមុខដាក់គ្នា។

រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាង ត្បូងបានឲ្យដឹងថា កិច្ចពិភាក្សានឹងរៀប ចំឡើងនៅភូមិ Panmunjom ស្ថិតនៅ ក្នុងទឹកដីកូរ៉េខាងជើង នៅវេលាម៉ោង១០ ព្រឹក ថ្ងៃទី១៤ ខែមិថុនា។ នេះជាកិច្ច ពិភាក្សាលើកទីមួយ រវាងកូរ៉េទាំងពីរ ក្រោយជំនួបលើកចុងក្រោយនៅខែធ្នូ ឆ្នាំ២០០៧។

គណៈប្រតិភូរបស់កូរ៉េខាងត្បូងដឹកនាំដោយលោកឧត្តមសេនីយ៍ Kim Do Gyun ចំណែកកូរ៉េខាងជើងវិញដឹកនាំដោយ លោកឧត្តមសេនីយ៍ An Ik San ដោយ មានការចូលរួមពីមន្ត្រីយោធា៤រូបផ្សេងទៀត។

តាមគម្រោងនៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរ នឹងពិភាក្សាលើវិធីសាស្ត្រនៅក្នុងការអនុវត្តតាមសេចក្តីប្រកាសរួមដែលទទួលបាននៅក្នុងជំនួបរវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងប្រធានា ធិបតីកូរ៉េខាងត្បូង មូន ជេអុីន កាលពីថ្ងៃ ទី២៧ ខែមេសា ដោយក្នុងនោះមានទាំងការអំពាវនាវឲ្យបញ្ចប់ការប្រឈមមុខដាក់គ្នាដោយយោធាទៀតផង។

នៅក្នុងកិច្ចពិភាក្សាថ្នាក់ឧត្តមសេនីយ៍យោធា នឹងផ្តោតទៅលើការបង្កើនបណ្តាញ ទំនាក់ទំនងយោធា ក៏ដូចជាជំរុញឲ្យមាន កិច្ចពិភាក្សាជាបន្តបន្ទាប់ទៀត ដើម្បីធ្វើឲ្យស្ថានភាពកាន់តែប្រសើរឡើង។

កន្លងមកនៅក្នុងជំនួបរវាងលោក ត្រាំ នឹងលោក គីម ជុងអ៊ុន នៅប្រទេសសិង្ហបុរីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ បានសន្យាថានឹងកាត់បន្ថយ ឬផ្អាកសកម្ម ភាពធ្វើសមយុទ្ធយោធា ជាមួយកូរ៉េខាង ត្បូង ដើម្បីបញ្ចប់ភាពតានតឹង។

ការបញ្ឈប់សកម្មភាពធ្វើសមយុទ្ធ យោធាជាមួយកូរ៉េខាងត្បូងរបស់អាមេរិក បានបង្កក្តីបារម្ភដល់ជប៉ុន ដោយសារតែ ជប៉ុនមិនទាន់ទុកចិត្តលើកូរ៉េខាងជើងទាំងស្រុងនៅឡើយ។ កន្លងមកកូរ៉េខាងជើងបានស្នើឲ្យមានកិច្ចពិភាក្សាជាន់ខ្ពស់រវាង លោក គីម ជុងអ៊ុន នឹងលោក ស៊ីនហ្សូ អាបេ ក្រោយជំនួបជាមួយអាមេរិក។

សារព័ត៌មានក្យូដូរបស់ជប៉ុនបានផ្សាយ ថា រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក អុីត ស៊ូណូរី អូណូឌែរ៉ា (Itsunori Onodera) បានសម្តែងក្តីព្រួយបារម្ភអំពីចេតនារបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបញ្ឈប់ការធ្វើសមយុទ្ធយោធា រួមជាមួយកូរ៉េខាងត្បូង។

ដោយមានក្តីកង្វល់អំពីគម្រោងរបស់ លោក ត្រាំ ក្នុងការបញ្ឈប់ការធ្វើសមយុទ្ធជាមួយទីក្រុងសេអ៊ូល លោក Onodera បានលើកឡើងថា «សមយុទ្ធយោធា អាមេរិក-កូរ៉េខាងត្បូង និងវត្តមានកងទ័ពអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង ដើរតួ នាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសន្តិសុខ នៃតំបន់អាស៊ីខាងកើត ហើយការដោះស្រាយបញ្ហានៃអាវុធនុយក្លេអ៊ែរ មីស៊ីល និងការចាប់ជំរិត គឺជាគោលដៅចុងក្រោយ របស់យើង ដែលយើងចង់ស្នើឲ្យកូរ៉េខាង ជើង ធ្វើការផ្លាស់ប្តូរគោលនយោបាយ នៅក្នុងរបៀបដែលអាចមើលឃើញជាក់ ស្តែង»។ បើតាមលោក Onodera ជប៉ុននឹងនៅតែបន្តរក្សាការដាក់សម្ពាធទៅលើកូរ៉េខាងជើង។

គួរជម្រាបថា ថ្លែងក្នុងសន្និសីទសារព័ត៌ មាន និងនៅក្នុងការផ្តល់បទសម្ភាសន៍ជា មួយបណ្តាញព័ត៌មាន Fox News នៅ ក្រោយការបើកកិច្ចប្រជុំកំពូល ជាមួយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីម្សិលមិញនៅសិង្ហបុរី លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ឈប់ការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាង ត្បូង ខណៈដែលការធ្វើយ៉ាងដូច្នោះ នឹង ជួយសន្សំសំចៃថវិកាបានយ៉ាងច្រើន ហើយនៅទីបំផុតនោះ កងទ័ពអាមេរិកនៅ កូរ៉េខាងត្បូង នឹងអាចត្រូវដកឲ្យត្រឡប់មកប្រទេសកំណើតវិញថែមទៀតផង។

បើគិតពីវត្តមានយោធារបស់អាមេរិកនៅកូរ៉េខាងត្បូង ត្រូវបានអ្នកវិភាគយុទ្ធ សាស្ត្រមើលឃើញថា មិនមែនដើម្បីតែ សម្រាប់ត្រៀមទប់ទល់ នឹងកូរ៉េខាងជើងជា ចម្បងនោះឡើយ ប៉ុន្តែចិនគឺប្រទេសយក្ស មួយ ដែលកំពុងបង្កើនឥទ្ធិពលខ្លាំងឡើងៗ នៅចំពោះប្រទេសសម្ពន្ធមិត្តអាមេរិកទាំងពីរនេះតែម្តង ហេតុដូច្នេះការថមថយឥទ្ធិ ពលយោធាអាមេរិកនៅកូរ៉េខាងត្បូង ក៏ជាផលអវិជ្ជមានខ្លាំងចំពោះជប៉ុនខ្លាំងផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print