ឃាត់ខ្លួនបុរសម្នាក់​ ដែលបានជេរប្រមាថ​និងប្រើពាក្យសម្តីមិនគម្បីលើព្រះមហាក្សត្រ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ នគរ​បាល​នៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ​នៅ​រសៀលថ្ងៃទី១៥​ ខែ​មិថុនា​ ឆ្នាំ​២០១៨​នេះ​ បានធ្វើការឃាត់បុរស​ម្នាក់​ បន្ទាប់ពីបានប្រើ​ account facebook​ ឈ្មោះអៀង ជលសារ ជេរប្រមាថ​ព្រះមហា​ក្សត្រ​ កាលពីថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨​ ​វេលាម៉ោង៩​និង១៦នាទីយប់ ។

ស្នងការខេត្តត្បូងឃ្មុំ​ លោក​ បែន​ រ័ត្នបានអោយដឹងថា​ បន្ទាប់ពី​ធ្វើស្រាវជ្រាវលើបណ្តាញសង្គម ក៏ដូចជាសហ​ ការជាមួយ​ នឹងបណ្តាក្រុងដែលសង្ស័យនូវអាស័យដ្ឋានបច្ចុប្បន្នរបស់ជនម្ចាស់គណនេយ្យខាងលើដូចជា៖ ខេត្តស្វាយរៀង រាជធានីភ្នំពេញ និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ ។

លោកបន្តថា​ បន្ទាប់ពី​ស្រាវជ្រាវ​ ជាលទ្ធផល​កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានធ្វើការឃាត់ខ្លួនឈ្មោះ អៀង ជុលសា ភេទ​ប្រុស​ អាយុ​២៦ឆ្នាំ​ និងជាអតីត​ជាយោធានៅអង្គភាព២០៣ នៅវេលាម៉ោង១៦និង៤០នាទី​ ថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ២០១៨​ នៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

បច្ចុប្បន្ននាយដ្ឋានកំពុងសាកសួរនឹងកសាងនីតិវិធី​៕ វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print