មាស សុខសោភា ស្រក់ទឹកភ្នែក និយាយអំពីបទរំលឹកពីគុណឪពុក

ចែករំលែក៖

ភ្នំពេញ ៖ តារាចម្រៀងលំដាប់ជួរមុខមាស សុខសោភា បានធ្វើឲ្យទស្សនិកជនស្រក់ទឹកភ្នែកអមដោយក្តីរំភើប ក្រោយពីតារាចម្រៀងរូបនេះបកស្រាយបទចម្រមួយ បទមានចំណងជើងថា “វីរបុរសក្នុងចិត្ត”។ តារាស្រីរូបនេះក៏ស្រក់ទឹកភ្នែកទៅតាមអត្ថន័យនៃបទចម្រៀងដែរគ្រាដែលនាងកំព្រាឪពុកជិត២០ឆ្នាំមកហើយនោះ។

    ដំបូងដែលនាងបានឃើញប៉ារូលបទចម្រៀងមួយនេះធ្វើឲ្យនាងពេញចិត្តជាខ្លាំងគ្រាដែលកន្លងមកនាងធ្លាប់តែច្រៀងបទចម្រៀងដែលលើកសរសើរអំពីគុណម្តាយជាច្រើនបទ។ មានទស្សនិកជនជាច្រើនបានស្នើឲ្យនាងច្រៀងបទចម្រៀងដែលបរិយាយអំពីគុណលោកឪពុកវិញម្តងដែលពេលនេះគឺបានដូចអ្វីដែលពួកគាត់ចង់បាន។ អ្វីដែលធ្វើឲ្យតារាស្រីរូបនេះអួលដើមករក្រោយពេលច្រៀងបានពាក់កណ្តាលទីគឺដោយសារអារម្មណ៍នឹករលឹកដល់ឪពុកព្រោះតែអត្ថន័យនៃបទចម្រៀងកន្លែងខ្លះដូចទៅនឹងជីវិតពិតរបស់ឪពុកនាង សូម្បីតែស្តាប់ក្រោយច្រៀងរួចក៏ចង់យំដែរ។ តារាស្រីលេចធ្លោររូបនេះលើកឡើងដែរថានាងបានកំព្រាឪពុកជិត២០ឆ្នាំហើយ ហើយបទនេះពិតជាធ្វើឲ្យនាងនឹកឃើញដល់លោកឪពុកជាទីស្រលាញ់។ នាងថាពេលវេលាវាបានហួសទៅហើយ ទោះចង់ទៅរកគាត់ក៏មិនអាចធ្វើទៅរួចដែរ។

    នាងនិយាយទាំងអួលដើមកថា ទោះប៉ានៅខាងលើ ប៉ុន្តែលោកប៉ាប្រាកដជាមើលឃើញនូវអ្វីដែលកូនស្រីសម្រេចបាន។ នាងបញ្ជាក់ថាបទចម្រៀងមួយនេះបានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ និងធំធេងសម្រាប់នាង ក៏ដូចជាទស្សនិកជនទូទៅ។នាងក៏ជូនពរដល់លោកឪពុកទាំងអស់នៅលើពិភពលោកដែលបានចំណាយពេលបំពេញតួនាទីជាឪពុកដ៏ល្អ មានសុខភាពល្អ និងក្លាយជាម្លប់ដល់កូនៗដល់ចាស់កោងខ្នង៕

ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print