បើកការប្រកួតកម្មវិធី K-POP World Festival 2018 in Changwon វគ្គដំបូងនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នឹងធ្វើការប្រារព្ធកម្មវិធីប្រកួត K-POP World Festival 2018 in Changwon វគ្គដំបូងនៅក្នុងប្រទេសកម្ពុជាថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៨:០០-២០:៣០  នៅក្នុងសាលពហុបំណង (Multi-Purpose Hall) នៃមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

    កម្មវិធីនេះ គឺជាកម្មវិធីប្រកួត K-POP World Festival 2018 in Changwon វគ្គដំបូងនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍KBS និងក្រសួងការបរទេសប្រទេសកូរ៉េ កម្មវិធីនេះត្រូវបានប្រារព្ធឡើងដើម្បីធ្វើការជ្រើសរើសអ្នកតំណាងរបស់ប្រទេសកម្ពុជាសម្រាប់ចូលរួមក្នុងកម្មវិធីប្រកួតធំវគ្គទី១ (ការវាយតម្លៃលើវីដេអូ) នៅ Changwon ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រ K-POP ទូទាំងពិភពលោក។

    សម្រាប់ក្នុងកម្មវិធីឆ្នាំនេះ មានបេក្ខជន បេក្ខនារី ក្រុមរាំ និងច្រៀងប្រហែល ៤០ក្រុម សរុបមានចំនួនប្រហែលជា១៣០នាក់ បានចុះឈ្មោះចូលរួមប្រកួតក្នុងកម្មវិធីនេះ ហើយឆ្លងកាត់តាមរយៈការវាយតម្លៃ យើងបានធ្វើការជ្រើសរើសបេក្ខជន បេក្ខនារី ចំនួន១៦ក្រុម (រាំ១១ក្រុម ច្រៀង៥ក្រុម)  សរុបមានចំនួន៧៣នាក់ សម្រាប់ ចូលរួមការប្រកួតសម្តែងក្នុងកម្មវិធីប្រកួតនាពេលនេះ។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោក អូ ណាក់យ៉ុង បានប្រសាសន៍ដោយអំណរសាទរថា “ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំងដែលប្រជាប្រិយភាព K-POP នៅក្នុងប្រទេសកម្ពុជាកាន់តែកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយខ្ញុំសង្ឃឹមថាកម្មវិធី K-POP World Festival ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជានេះ នឹងក្លាយទៅជាសកម្មភាពមួយដែលអាចជួយជម្រុញការផ្លាស់ប្តូរវប្បធម៌រវាងយុវជនកម្ពុជា-កូរ៉េ”។

    កម្មវិធីនេះមានការចូលរួមវាយតម្លៃ និងផ្តល់ពិន្ទុពីសំណាក់គណៈកម្មការដ៏ជំនាញដូចជា លោក G-Daveth ជាតារាចម្រៀង និងជាម្ចាស់ជ័យលាភីក្នុងកម្មវិធី K-POP World Festival វគ្គដំបូងនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៥ លោក Taboi ជា VJ ប្រចាំនៅស្ថានីយ៍ទូរទស្សន៍ MyTV ផលិតករ និងជាឯកអគ្គរដ្ឋទូតសុឆន្ទៈ ផ្សព្វផ្សាយ វប្បធម៌កូរ៉េ នៅកម្ពុជា លោក J-Pok ជាផលិតករតន្ត្រី និងជាអ្នកតំណាងរបស់ E Nation Record label ដែលនឹងធ្វើអោយការវាយតម្លៃក្នុងកម្មវិធីនេះកាន់តែមានលក្ខណៈជំនាញ និងមានភាពសុក្រិត។

    ក្រុមដែលទទួលជ័យលាភី(លេខ១)ក្នុងការប្រកួតចុងក្រោយនឹងបានទទួលការប្រឹក្សាអំពី K’ve Entertainment ព្រមទាំងបានចូលរួមក្នុងកម្មវិធីប្រកួតធំវគ្គទី១នៅ Changwon ដែលរៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍KBS    នៅក្នុងថ្ងៃបើកកម្មវិធីប្រកួត នេះមានចែកជូននូវវត្ថុអនុស្សាវរីយ៍ជូនចំពោះទស្សនិកជនដែលបានចូលរួមឆ្លើយសំនួរស្ទង់មតិ ហើយយើងក៏មានរៀបចំស្តង់ដាក់លក់អាហារកូរ៉េ គ្រឿងសម្អាងកូរ៉េ និងឧបករណ៍ប្រើប្រាស់ផលិតនៅប្រទេសជាច្រើនប្រភេទទៀតក្នុងតម្លៃសមរម្យ ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print