(កំពង់ធំ) ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិ តដោយសារឆ្លងចរន្ត អគ្គិសនីពីម៉ូទ័រកាត់អុស ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង១៥.២០នាទី នៅភូមិប្រាសាទ ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខៀវ យីម ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិ/ឃុំកើតហេតុខាងលើ។
តាមការបំភ្លឺពីប្រពន្ធជនរងគ្រោះ ឈ្មោះ អុល ហ៊ង អាយុ ៣៧ឆ្នាំ បានបញ្ជាក់ថា: នៅម៉ោងប្រហែល ៣រសៀលរូបគាត់និងប្តីឈ្មោះ ខៀវ យីម បានមកពីជួយពង្រោះស្រូវវិញ ។បន្ទាប់មកប្តីបានអោយគាត់(ជាប្ រពន្ធ)ដោតព្រីភ្លើងលើផ្ទះដើម្បី កាត់អុសនិងម៉ូទ័រ ពេលដោតរួច គាត់បោសផ្ទះសិន តែពុំលឺប្តីកាត់អុសទេ គាត់បានចុះមកមើល ឃើញប្តីត្រូវខ្សែរភ្លើងឆក់ដួលផ្ ងាពោះ ដៃស្តាំក្តាប់ព្រីភ្លើង ដៃឆ្វេងក្តាប់ឌុយម៉ូទ័រ គាត់បានហៅអ្នកជិតខាងអោយជួយ និងរត់ទៅដកឌុយពីព្រីភ្លើងវិញ តែប្តីគាត់បានស្លាប់បាត់ទៅហើយ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចជំនាញបានចុះដល់កន្លែ ងកើតហេតុ ធ្វើការពិនិត្យសពឃើញថា៖ ជនរងគ្រោះមានស្នាមឆេះខ្លោចបាតដៃ ឆ្វេងនិងម្រាមដៃ ក្រៅពីនេះពុំមានស្លាកស្មាមអ្វី គួរអោយកត់សំគាល់ឡើយ។ ទើបសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយខ្សែរភ្ លើងឆក់ប្រាកដមែន ។
មូលហេតុ: ការធ្វេសប្រហែស របស់ជនរងគ្រោះ ចាប់ចំតំណរអត់រុំស្គុស បណ្តាលអោយឆក់ស្លាប់តែម្តង។