បុរស​ម្នាក់​ទំនងជាស្រវឹងស្រាបានបើក​រថយន្ត​​ទៅ​បុក​​ទ្រូង​ផ្លូវ​ តែត្រូវលោកអធិការរងខណ្ឌទួលគោកម្នាក់ចេញមុខមកហាមអ្នកកាសែតថតរូប

ចែករំលែក៖

ភ្នំពេញ: បុរស​ម្នាក់​ទំនងជាស្រវឹងស្រាបានបើក​បររថយន្តស៊េរីទំនើប​មួយ​គ្រឿង​ បោះពួយ​យ៉ាង​លឿន ​រេចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្ដាល​ឲ្យ​រថយន្ត​ដាច់​ក្រឡេកង់​ទៅ​មុខ​លែង​រួច​ ចំណែកទ្រូងផ្លូវវៀច តែរឿងដែលចំឡែកនោះក្រោយកើតហេតុមានលោកអធិការរងខណ្ឌទួលគោកម្នាក់ចេញមុខមកហាមអ្នកសារពត៌មានយើងមិនឲ្យថតយករូបភាពគ្រោះថ្នាក់ចរាចរនេះទេ។

ហេតុការណ៍​នេះ​កើតឡើង​កាល​ពី​វម៉ោង​ជិត១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ខាងលិច​ស្តុប​DN ប្រមាណ​២០ម៉ែត្រ​ ​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣​ ខណ្ឌ​ទួលគោក​។

តាមប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ​គេឃើញ​បុរស​ម្នាក់​ទំនងជាស្រវឹងស្រាបានបើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ឡិចស៊ីស​ RX400 ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2AA-4333 ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ ក្នុង​ល្បឿន​យ៉ាង​លឿន​ ខណៈមក​ដល់​ចំណុច​កើត​ហេតុ​រថយន្ត​បានរេចង្កូត​ទៅ​បុករបាំងថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យវៀច​អស់​២​កង់​។ ចំណែកឯ​រថយន្ត​​ដាក់​ក្រឡេកង់ខាង​ឆ្វេង​ទៅ​មុខ​លែង​រួច​។ ភ្លាមៗនេះអ្នកបើកបររថយន្តបង្ក​បាន​គេច​ខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ​បាត់​ស្រមោល​​។ តែរឿងដែលចំឡែកនោះក្រោយកើតហេតុមានលោកអធិការរងខណ្ឌទួលគោកម្នាក់(ព្រះនាមសកល១១) ចេញមុខមកហាមអ្នកសារពត៌មានយើងមិនឲ្យថតយករូបភាពគ្រោះថ្នាក់ចរាចរនេះទេ។

បន្ទាប់ពីកើត​ហេតុ​រថយន្ដ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ស្ទូច​យកទៅ​រក្សាទុក​នៅអធិការដ្ឋាននគរបាលខណ្ឌ​ទួលគោក​ដើម្បី​រង់ចាំ​ម្ចាស់​ចូល​ខ្លួន​​ដោះស្រាយ​​នៅ​ពេល​ក្រោយ​៕​ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print