រថយន្តធុនធំបើកលឿនជ្រុលបុកបង្គោលភ្លើងនឹងស្លាកសញ្ញា​ហោះរំលងសួនច្បារ

ចែករំលែក៖

រាជធានីភ្នំពេញ ៖ ​ នៅវេលាម៉ោង​ ១២នឹង៣០នាទី​ រសៀល ថ្ងៃអាទិត្យ ៥កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ​ថ្ងៃទី១៧​ ខែ​មិថុនា​ ឆ្នាំ​ ២០១៨​ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយ រថយន្តដឹកដែកមួយគ្រឿងបានបើកបរលឿនជាន់ហ្រ្វាំងមិនសីុបានទាញ់ចង្កូតឡើងសួរច្បារបុករះបង្គោលភ្លើង​ នឹងស្លាកសញ្ញារួមទាំងរឺុម៉កនឹងឡានដឹកសម្រាមមួយគ្រឿងទៀត​ នៅតាមបណ្តោយផ្លូវចំការដូង​ មុខក្រុមហ៊ុនស្រាបៀ​ កម្ពុជា​ សង្កាត់ជើងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា​ មុនដំបូងរថយន្តធន់ធំដឹកដែក​មួយគ្រឿងបានបើកបរលើកំណត់ផ្លូវ​ ចំការដូង​ ក្នុងទិសដៅពីអតីតស្ពានដែកឡើងទៅរង្វង់ដីក្រហម​ក្នុងល្បឿនយ៉ាងលឿន​ ប៉ុន្តែខណៈមកដល់ចំណុចមុខក្រុមហ៊ុនស្រាបៀរ​កម្ពុជា​បានគេចម៉ូតូនៅពីខាងមុខ​ក៏ទាញចង្កូតមកឆ្វេងដៃឡើងសួនច្បារបុករះបង្គោលភ្លើងនឹងស្លាកសញ្ញា​អូសជិត២០ម៉ែត្រ​ ក៏ជ្រុលផ្លោងទៅបុករឺុម៉ក​ នឹងរថយន្តក្រុមហ៊ុនសីុនទ្រីពេញទំហឹង​ បណ្តាលអោយក្បាលរថយន្តបង្កគៀបជាប់ជាមួយគូទថយន្តសិុនទ្រីមិនអាចបន្តដំណើរទៅមុខ​ នឹងរងការខូចខាតធ្ងន់ធ្ងរ​ តែសំណាងល្អក្នុងហេតុការណ៍នេះមិនបណ្តាលអោយមនុស្សរងរបួសឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញ់ចុះវាស់វែងអូសយករថយន្តបង្កនឹងរឺុម៉ករួមទាំងរថយន្តសិុនទ្រី​ទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរារណ៍ផ្លូវគោករាជធានីភ្នំពេញ​ ដោយសាររថយន្តបង្កធ្វើអោយប៉ះពាល់ដល់សម្បត្តិសាធារណៈនឹងទ្រព្យសម្បត្តិអ្នកដទៃ៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print