រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ១២នឹង៣០នាទី រសៀល ថ្ងៃអាទិត្យ ៥កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយ រថយន្តដឹកដែកមួយគ្រឿងបានបើកបរលឿនជាន់ហ្រ្វាំងមិនសីុបានទាញ់ចង្កូតឡើងសួរច្បារបុករះបង្គោលភ្លើង នឹងស្លាកសញ្ញារួមទាំងរឺុម៉កនឹងឡានដឹកសម្រាមមួយគ្រឿងទៀត នៅតាមបណ្តោយផ្លូវចំការដូង មុខក្រុមហ៊ុនស្រាបៀ កម្ពុជា សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា មុនដំបូងរថយន្តធន់ធំដឹកដែកមួយគ្រឿងបានបើកបរលើកំណត់ផ្លូវ ចំការដូង ក្នុងទិសដៅពីអតីតស្ពានដែកឡើងទៅរង្វង់ដីក្រហមក្នុងល្បឿនយ៉ាងលឿន ប៉ុន្តែខណៈមកដល់ចំណុចមុខក្រុមហ៊ុនស្រាបៀរកម្ពុជាបានគេចម៉ូតូនៅពីខាងមុខក៏ទាញចង្កូតមកឆ្វេងដៃឡើងសួនច្បារបុករះបង្គោលភ្លើងនឹងស្លាកសញ្ញាអូសជិត២០ម៉ែត្រ ក៏ជ្រុលផ្លោងទៅបុករឺុម៉ក នឹងរថយន្តក្រុមហ៊ុនសីុនទ្រីពេញទំហឹង បណ្តាលអោយក្បាលរថយន្តបង្កគៀបជាប់ជាមួយគូទថយន្តសិុនទ្រីមិនអាចបន្តដំណើរទៅមុខ នឹងរងការខូចខាតធ្ងន់ធ្ងរ តែសំណាងល្អក្នុងហេតុការណ៍នេះមិនបណ្តាលអោយមនុស្សរងរបួសឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញ់ចុះវាស់វែងអូសយករថយន្តបង្កនឹងរឺុម៉ករួមទាំងរថយន្តសិុនទ្រីទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរារណ៍ផ្លូវគោករាជធានីភ្នំពេញ ដោយសាររថយន្តបង្កធ្វើអោយប៉ះពាល់ដល់សម្បត្តិសាធារណៈនឹងទ្រព្យសម្បត្តិអ្នកដទៃ៕ដោយ៖ ភារ៉ា ដង្កោ