អ្នកបើករថយន្តដឹកទំនិញធុនធំមួយគ្រឿងបាត់បង់ម្ចាស់ បុករះរថយន្តតូចៗ៣គ្រឿងនិងមានមនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍ រថយន្តធំមួយគ្រឿងបុករះប៉ះរថយន្តតូចៗ៣គ្រឿងទៀត មុននិងបុកចូលរោងលក់ដូរនិងផ្ទ្ទះ ប្រជាពលរដ្ឋនៅចំណុចផ្លូវបំបែកស្រែអំបិល ក្នុងស្រុកកំពង់សីលាខេត្តព្រះសីហនុកាលពីម៉ោងជាង4ល្ងាច ថ្ងៃ17.06.2018 ។
សមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការ402ប្រចាំនៅផ្លូវបំបែកស្រែអំបិលនិងនគរបាលស្រុកកំពង់សីលា ដែលចុះជួយអន្តរាគមន៍ភ្លាមៗអោយដឹងជាបឋមថា ហេតុការណ៍នេះកើតឡើងនៅចំណុច​បង្គោលគីឡូម៉ែ​ត្រ លេខ​ 141​ ភូមិ​/ឃុំចំការហ្លួង​ ស្រុកកំពង់សីលា​ ខេត្ត​ព្រះសីហនុ​ ។
រថយន្តទាំង4គ្រឿងដែលបុកបន្តគ្នានេះរួមមាន រថយន្ត​ផ្ទុកកុងទីន័រក្បាលពណ៌សឆ្នូតខៀវ មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុក្បាលពាក់ស្លាក លេខ ព្រះសីហនុ​4A-0915​ កន្ទុយរុឺម៉កពាក់ស្លាកលេខ​ ភ្នំពេញ​ 3C-1294 អ្នក​បើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(រត់បាត់)​ បានគេចនឹងរថយន្តម៉ាកមុីហ៊្សូប៊ីសុីត្រាយតុន​ ពណ៌​ទឹក​ប្រាក់​  ពាក់ស្លាកលេខ​ រដ្ឋ29​  2-0179​ មានទិសដៅកោះកុងទៅភ្នំពេញ​  រួចក៍បន្តទៅបុកនឹងរថយន្តស៊ាំងយ៉ុង​ ពណ៌ស​ដឹកអ្នកដំណើរ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2T-6231 ដែល​ចតនៅចិញ្ចើមផ្លូវគ្រួសក្រហម​ ហើយបន្តទៅបុកនឹងរថយន្តលុចសុីស RX300​ ពណ៌ស​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 2AQ-4413​ ដែល​ចតនៅចិញ្ចើមផ្លូវគ្រួសក្រហម ហើយរថយន្តបន្តទៅបុកបង្គោលគីឡូ​ម៉ែត្រ​លេខ​ 141​ រួចបុក បង្គោល​សញ្ញា​ចរាចរណ៍​ តូបលក់ឥវ៉ាន់​ ២តូប និងផ្ទះប្រជាលពលរដ្ឋបែកបាក់ផ្នែកខាងមុខ​ទាំងស្រុង​ ។
ក្នុង​ហេតុការណ៍​នេះបណ្តាលអោយមនុស្សរងរបួសធ្ងន់ស្រាលចំនួន​ ០៤នាក់​ ក្នុង​នោះស្រី​ ០៣នាក់​ រួមមាន:
១/​ ឈ្មោះ​ សឹង​ សុធារី​ ភេទស្រី​ អាយុ​៥៨ឆ្នាំ​ មុខរបរ​ ធើ្វការនៅមន្ទីរវប្បធម៌រាជធានីភ្នំពេញ​ រស់នៅសង្កាត់បឹងរាំង​ ខ័ណ្ឌ​ដូនពេញ​  រាជធានី​ភ្នំពេញ​ រងរបួស​ធ្ងន់​។
២/ឈ្មោះ​ ឃ្លាំង​ គង់​ ភេទស្រី​ អាយុ​៦០ឆ្នាំ​ របួស​ស្រាល។​
៣/​ ឈ្មោះ​ ហិន​ នៅ​  ភេទប្រុស​ អាយុ​២៧ឆ្នាំ​ របួស​ស្រាល​។
៤/​ ឈ្មោះ​ ឡាច​ ហៀម​ ភេទស្រី​ អាយុ​៦៩ឆ្នាំ​ របួសស្រាល ។អ្នកទាំងបីរស់នៅភូមិទួលដំណាក់​ ឃុំចុងដូង​ ស្រុកបារាយណ៍​ ខេត្ត​កំពង់ធំ​ ។ ករណីនេះសមត្ថកិច្ចជំនាញកំពុងបន្តនិតិវិធីដោះស្រាយតាមផ្លូវច្បាប់៕ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print