ប្រជាពលរដ្ឋក្រីក្រជិត១០០០គ្រួសារទទួល អំណោយសប្បរសធម៏ពីលោក លី សាម៉េត សមាជិកគណបក្សប្រជាជន

ចែករំលែក៖

កំពង់ចាម​៖ ដោយមើលឃើញ និងយល់យ៉ាងច្បាស់ពីទុក្ខលំបាករបស់ ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួម ជាមួយរាជ រដ្ឋាភិបាល ក្នុងកិច្ចការមនុស្សធម៌ផងនោះលោក លោក លី​ សាម៉េត សមាជិកគណបក្សប្រជាជនកម្ពុជា រួមជានិងសប្បុ រសជនជាច្រើនទៀត បាននាំយកនូវអំណោយ ជាថវិកា និង សម្ភារៈ មានសម្លៀកបំពាក់ និងអាវមួក រួមជាមួយនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ជូនដល់ប្រជាពលរដ្ឋក្រីក្រជិត១០០០គ្រួសារ ក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្ដកំពង់ចាម កាលពីរសៀលថ្ងៃអាទិត្យ៥កើត ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៨ ។

ក្នុងឱកាសនោះ លោក លី សាម៉េត ក្នុងនាមសមាជិកគណបក្សប្រជាជនកម្ពុជា លោកសូមរំលឹកឡើងវិញអំពី របប៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលប្រជាជនរស់នៅក្នុងរបបគុកឥតជញ្ជាំង​ ដែលពួកវាបានកាប់សម្លាប់ប្រជាជនស្លូតត្រង់អស់ជាង៣លាននាក់ដោយមិនរើសមុខ​ បង្អត់បាយ​ ធ្វើទារុណកម្មយ៉ាងឃោរឃៅសាហាវព្រៃផ្សៃ។ ប៉ុន្តែដោយសារតែមានគុណដ៏ធំធេង របស់គណបក្សប្រជាជនកម្ពុជា និងមានសម្តេចតេជោហ៊ុន​ សែន​ បានរំដោះប្រជាជន ចេញពីរបបដ៏ខ្មៅងងឹត​ នៅថ្ងៃ៧ មករា ៧៩​ ហើយខំកសាងប្រទេសតាំងពីបាតដៃទទេ រហូតអភិវឌ្ឍន៍មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ​។

លោកក៏បានស្នើរសុំបងប្អូនលោកអ៊ុំលោកយាយលោកតា កុំបំភ្លេចថ្ងៃកំណើតទី២ របស់ខ្លួនគឺថ្ងៃ៧មករានេះហើយ ដែលចារជាប្រវត្តិសាស្ត្រ។ លោកក៏បានអំពាវនាវផងដែរ​ សូមបងប្អូនប្រជាជនទាំងអស់ទៅបោះឆ្នោត នានៅថ្ងៃទី២៩ កក្កដាខាងមុខនេះ ​ដើម្បីគាំទ្រសម្តេចតេជា ធ្វើជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៦នេះ និងអាណត្តិក្រោយៗបន្តបន្ទាប់ទៀត ។

លោក លី សាម៉េត បានបន្ដថា៖ ​ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានបញ្ជាឱ្យមន្ត្រីនៅក្រោមឱវាទ ត្រូវតែបម្រើប្រជាពលរដ្ឋ​ឱ្យបានល្អ គ្រប់ថ្នាក់មូលដ្ឋាននៅទូទាំងប្រទេស។ កក្តាដ៏សំខាន់នេះហើយ ទើបលោក បានប្រកាសបង្កើតទីប្រឹក្សាមួយ នៅឃុំអំពិល ដើម្បីជួយធ្វើអន្តរាគមន៍ ដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាក​ មានទុក្ខធុរៈ​ ដូចជាស្ត្រីឆ្លងទន្លេ​ និងបងប្អូនប្រជាពលរដ្ឋមានជំងឺខ្វះខាតថវិកាទៅមន្ទីរពេទ្យ​ លោកនឹងជួយជាបន្ទាន់តាមរយៈ ទីប្រឹក្សាដែលនៅទីនេះ​ស្រាប់​ ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅឃុំអំពិល​ ​ ជាពិសេសប្រជាពលរដ្ឋនៅទូទាំងប្រទេស បំពេញកាតព្វកិច្ចជាពលរដ្ឋល្អ​ ចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលបានជួយរំដោះប្រជាពលរដ្ឋចេញ ពីរបបប្រល័យពូជសាសន៍ប៉ុល​ ពត ពិសេសមេដឹកនាំដែលដឹងសុខទុក្ខប្រជាពលរដ្ឋ​ ,រក្សាសុខសន្តិភាព​ និង​ អភិវឌ្ឍន៍ប្រទេសមានការរីកចម្រើន​ឥតឈប់ឈរ ។

លោកថ្លែងយ៉ាងច្បាស់ថាមានតេជោសែនប្រទេសកម្ពុជាមានសុខសន្តិភាពនិងបន្តអភិវឌ្ឍន៍ឈប់ឈរ​ ទូទាំងប្រទេស។

​ លោកលី​ សាម៉េត ថ្លែងបន្តថា​៖ នេះជាលើក ទី៣ហើយ ដែលលោកបានមកជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋនៅឃុំអំពិល​ ហើយលោកសង្កេតឃើញថា​ បងប្អូនប្រជាពលរដ្ឋដ៏ល្អ​ គោរពច្បាប់​ គោរពព្រះពុទ្ធសាសនា​ គឺដោយសារប្រទេសមានសុខសន្តិភាព​ ។ សម្តេចតេជោ គឺជាឥស្សរជនជាន់ខ្ពស់ និងឥស្សរជនដទៃទៀត បានរំដោះប្រជាពលរដ្ឋចេញពីរបបវាលពិឃាត ។

លោករ័ត្ន​ គឹមហៃ​ មេឃុំអំពិល បានបញ្ជាក់ដែរថា៖
ឃុំអំពិល​ ជាឃុំមួយក្នុងចំណោមឃុំទាំង១៥ស្ថិតក្នុងស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ ។ ឃុំអំពិល​ មាន១២ភូមិ​ មានប្រជាពលរដ្ឋចំនួន៤២៧១គ្រួសារ​ និងមានប្រជាពលរដ្ឋចំនួន ជាង១៨០០នាក់​ ។

ប្រជាពលរដ្ឋនៅឃុំនេះ ភាគច្រើនមានមុខរបរធ្វើកសិកម្ម​ ធ្វើស្រែ​ចម្ការ​ និង​ អាជីវកម្មលក់ដូ​រហើយលោកបានសន្យាថានឹងទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រអាណត្តិទី៦ នាថ្ងៃទី២៩ កក្កដាខាងមុខនេះពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០ ដើម្បីអោយសម្តេចតេជោដឹកនាំប្រទេសជាតិបន្តទៀតពីព្រោះមានសម្តេចប្រទសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍន៍៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print