ប៉ោយប៉ែតៈបន្ទាប់ពីអាជ្ញាធរក្រុងប៉ោយប៉ែត ប្រកាសផ្សព្វផ្សាយពីការលើកតួប្រាសាទកំពូលបីទាំងមូលជាច្រើនខែកន្លងមក នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត យកទៅដាក់ នៅរង្វងមូលដែលជាទីតាំងថ្មីនិងរៀបចំកែរលម្អរចនាបទឲ្យល្អជាងមុនព្រមទាំងចំណាយទឹកប្រាក់រហូតជិត៥០ម៉ឺនដុល្លា នៅព្រឹកថ្ងៃទី១៨ មិថុនា២០១៨ នេះ គេឃើញអភិបាលរួមមន្ត្រីក្រុងប៉ោយប៉ែតនិងសមត្ថកិច្ច ជាច្រើនធ្វើចរាចរណ៏ក្នុងការងាយស្រួលដើម្បីលើកយកប្រាសាទកំពូលបីចេញ ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត។នៅលើតួប្រាសាទគេឃើញ ក្រុមជាងកាត់យកជាបំណែកៗ មិនមែនស្ទូចទាំងតួរប្រាសទម្តងទាំងអស់នោះទេ ។
លោកសាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបញ្ជាក់ ថា ថ្ងៃនេះស្ទូចយកតែកំពូលប្រាសាទទាំង៣សិន ចំណែកតួប្រាសាទទាំងមូលខាងជាង និងកាត់ជា៣បំណែកដូចគ្នា ប៉ុន្តែអាចស្ទូច(តួប្រាសាទ)នៅសប្តាហ៍ក្រោយ ។
ដោយឡែក គ្រោងឆ្អឹងដែកដែលជាទម្រប្រាសាទទាំងមូល នាពេលកន្លងមក គឺយកទៅធ្វើជាស្ពាននៅចំណុចភូមិណាមួយនាពេលខាងមុខ ។ លោកបន្តថា កំពូលប្រាសាទទាំង៣ និងតួប្រាសាទក្រោយកាត់ និងស្ទូចចុះរួចនិងយកទៅរក្សាទុកចំណុចបរិវេណកាស៊ីណូក្រែន ដាយម៉ឹនស៊ីធីបណ្តោះអាសន្នសិន ទំរាំកសាងគ្រិះនៅចំណុចរង្វងមូលហើយ។ម្យ៉ាទៀតការសម្រេចសមិទ្ធផលនេះបានដោយសារតែបងប្អូនសប្បុរសជនយើងនៅក្រុងប៉ោយប៉ែតផ្ដល់កម្លាំងចិត្តឧ្យលោកទ់បលោកធ្វើការសម្រេចបានជោគជ័យគ្រប់ភារកិច្ច។
លោកបញ្ជាក់ថា ប្រហែលចុងខែធ្នូ ឆ្នាំ២០១៨ ទើបប្រាសាទកំពូលបីខាងលើ និងលេចចេញជារូបរាងទាំងស្រុងជាមួយនិងក្បូរក្បាច់រចនាដ៏អស្ចារ្យលើបរិវេណរង្វង់មូល ព្រោះថាកន្លងមកមានកាយឺតយ៉ាវដោយសារតែអ្នកស្វានគ្រឹះគួបផ្សំជាមួយរដូវវស្សានិងមានភ្លៀងធ្លាក់ច្រើនទើបមានការកកស្ទះនៅកន្លែងការដ្ឋានសាងសង់ ៕ វណ្ណា