ខេត្តបាត់ដំបងៈ តាចាស់ម្នាក់រងការចាប់ខ្លួនជាប់ ចោទរំលោភសេពសន្ថវៈកុមារី៧ឆ្នាំ ។ជនសង្ស័យត្រូវបានចាប់ខ្លួននៅវេ លាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។
បើយោងតាមរបាយការណ៍របស់អធិការដ្ ឋាននគរបាលស្រុកកំរៀងឱ្យដឹងថា កុមារីឈ្មោះ ស្រ៊ុន ណាលី (ហៅឃ្លី)អាយុ៧ឆ្នាំ រស់នៅ ក្រុមទី៥ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបាន ជនសង្ស័យ ឈ្មោះ សូឌី ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ចាប់រំលោភ សេពសន្ថវៈបានសម្រេច។
យោងតាមរបាយការណ៍ដដែលឱ្យដឹងទៀ តថា បន្ទាប់ពី ទទួលបានពាក្យបណ្តឹង ពីឈ្មោះ កូយ ហ៊ួន ភេទស្រី អាយុ៤៣ឆ្នាំរស់នៅ ក្រុមទី៥ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងរួចមក កម្លាំងជំរុញនៃអធិការស្រុក កំរៀង បានចុះ ប្រតិបត្តិការ នាំខ្លួនជនសង្ស័យ ឈ្មោះ សូឌី កំពង់រងការចោទប្រកាន់ពី បទរំលោភសេពសន្ថវៈ លើអនិតិជននាំខ្លួនមក សួរនាំ និងកំពុងបន្តសំណុំរឿងបណ្ជូ នមកសាលាដំបូងខេត្តបាត់ដំ បង ដើម្បីចាត់ការតាមផ្លូវ៕ សំ វិច្ឆិកា