ចាប់តាចាស់​រំលោភកុមារី​អាយុ​៧ឆ្នាំ​ នៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបងៈ តាចាស់ម្នាក់រងការចាប់ខ្លួនជាប់ចោទរំលោភសេពសន្ថវៈកុមារី៧ឆ្នាំ ។ជនសង្ស័យត្រូវបានចាប់ខ្លួននៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។
បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកំរៀងឱ្យដឹងថា កុមារីឈ្មោះ​ ​ ស្រ៊ុន​ ណាលី​ (ហៅឃ្លី)អាយុ​៧ឆ្នាំ​ រស់​នៅ​ ក្រុម​ទី​៥ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង​ ត្រូវ​បាន​ ជនសង្ស័យ​ ឈ្មោះ​ សូឌី​ ភេទ​ប្រុស​ អាយុ​៥៣ឆ្នាំ​ មាន​ទី​លំនៅ​ ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង​ ចាប់​រំលោភ​ សេពសន្ថវៈ​បាន​សម្រេច​។
យោង​តាម​របាយការណ៍​ដដែលឱ្យដឹងទៀតថា បន្ទាប់​ពី​ ទទួល​បាន​ពាក្យ​បណ្តឹង​ ពី​ឈ្មោះ​ កូយ​ ហ៊ួន​ ភេទ​ស្រី​ អាយុ​៤៣ឆ្នាំ​រស់​នៅ​ ក្រុម​ទី​៥ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង​រួច​មក​ កម្លាំង​ជំរុញ​នៃ​អធិការ​ស្រុក​កំរៀង​ បាន​ចុះ​ ប្រតិបត្តិការ​ នាំ​ខ្លួន​ជន​សង្ស័យ​ ឈ្មោះ​ សូឌី​ កំពង់​រង​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​ លើ​អនិតិជន​​នាំ​ខ្លួន​មក​ សួរ​នាំ​ និង​កំពុង​បន្ត​សំណុំរឿង​បណ្ជូន​មក​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​ ដើម្បីចាត់ការតាមផ្លូវ៕ សំ វិច្ឆិកា
 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print