CCOC ច្រានចោលរបាយការណ៍ ANFREL ដែលចោទប្រកាន់ថា មានភាពចុះខ្សោយនៃការ ប្រកួតប្រជែង និងបណ្តាញផ្សាយព័ត៌មានឯករាជ្យនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីអង្គការ ANFREL ចេញរបាយការណ៍ ដោយចោទប្រកាន់ថា មានភាពចុះខ្សោយនៃការប្រកួតប្រជែង និងបណ្តាញផ្សព្វផ្សាយព័ត៌មានឯករាជ្យ នៅក្នុងប្រទេសកម្ពុជា នៅពេលគ្មានវត្តមាន កាសែត ឌឹខេមបូឌាដេលី និងវិទ្យុអាស៊ីសេរី ព្រមទាំងគណៈបក្សសង្គ្រោះជាតិ នៅកម្ពុជាតទៅទៀត គណៈកម្មាធិការសម្របសម្រួលកម្ពុជា (COCC) នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយច្រានចោលទាំងស្រុងនូវរបាយការណ៍ទាំង១៥ទំព័រ ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសម្របសម្រួលកម្ពុជាបានបញ្ជាក់ថា របាយការណ៍របស់អង្គការ ANFREL កាលពីថ្ងៃទី១៥ ខែមិថុនានោះ គឺគ្រាន់តែជាលេស ដែលធ្វើឡើងដោយមានចេតនាទុច្ចរិត ធ្វើការវិនិច្ឆ័យអវិជ្ជមានជាមុន លើដំណើរការបោះឆ្នោត និងសភាពការណ៍នយោបាយនៅកម្ពុជា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print