ឆេះកុដិលោកក្នុងវត្តលង្កា យ៉ាងសន្ធោសន្ធៅ បំផ្លាញទ្រព្យមួយចំនួន ម៉ូតូ៣គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិភ័យបានលេបត្របាក់ កុដ្ឋព្រះសង្ឃយ៉ាងសន្ធោសន្ធៅអស់ចំនួនមួយខ្នងដ៏ធំក្នុងវត្តលង្កា ដោយបង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងសមត្ថកិច្ចនៅវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃពុធ ៨កើត ខែបឋមសាធ សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមសម្ដីពីព្រះសង្ឃបានប្រាប់ឲ្យដឹង ថា ដំបូងឡើយ គឺផ្ដើមចេញពីទុសេខ្សែភ្លើងលើកុដ្ឋលេខ៤ ដែលមានទំហំ១០ម៉ែត្រគុណ២០ម៉ែត្រ ហើយក៏បង្កចេញជាអណ្ដាតភ្លើងឆេះរាលដាលយ៉ាងសន្ធោសន្ធៅតែម្ដង ។ ក្នុងអំឡុងពេលនោះ ព្រះសង្ឃក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យចេញ មកជាច្រើនគ្រឿង ដើម្បីជួយបាញ់ពន្លត់ផងដែរ ដោយបានប្រើប្រាស់ទឹកអស់ចំនួន១៦ឡាន និងបាញ់រលត់ទៅវិញនៅវេលាម៉ោង២ រំលងអាធ្រាតថ្ងៃដដែល ។
ករណីអគ្គិភ័យខាងលើនេះ គឺបណ្ដាលមក ពីទុសេខ្សែភ្លើង ទើបបង្កឲ្យមានអគ្គិភ័យឆេះអស់កុដ្ឋមួយខ្នង ១០ម៉ែត្រគុណ២០ម៉ែត្រនេះ និងមានការខូចខាតម៉ូតូអស់ចំនួន៣គ្រឿង និងសំភារៈក្នុងកុដ្ឋមួយចំនួនធំ តែមិនបង្កឲ្យព្រះសង្ឃ និងកម្លាំងសមត្ថកិច្ចដែលចុះជួយពន្លត់ រងរបួសនោះទេ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print