ខេត្តស្វាយរៀង៖ រឿងករណីឃាដកម្មសម្លាប់បុរសជនជាតិម៉ាឡេស៊ីនៅក្នុងបន្ទប់ទឹកភោជនីយ៏ដ្ឋានស៊ីឡាយក្រុងបាវិតត្រូវបានបំបែកសំណុំរឿងហើយខណះឃាត់ខ្លួនជនសង្ស័យម្នាក់ដោយគ្រាន់តែរឿងទំនាស់បន្តិចបន្តួចដណ្ដើមកន្លែងដេក តែប៉ុណ្ណ្ណោះ។
ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៨នៅក្នុងបន្ទប់បុគ្គលិកកាស៊ីណូហ្គោដឡាក់ស្ថិតក្នុងភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិត។
ពាក់ពន្ធ័និងករណីនេះមន្ត្រីអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាក្រោមការចង្អុលបង្ហារបស់លោកឧត្តមសេន្តមសេនីយ៍ត្រីសែវុទ្ធីមេបញ្ជាការកងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌខណះធ្វើការស្រាវជ្រាវយ៉ាងសស្រាក់សស្រាំម៉ត់ចត់ទើបឈានទៅរកការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្ម កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០២និង៣០នាទី រំលងអាធ្រាត្រ នៅចំណុចភោជនីយដ្ឋានស៊ីឡាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សៀម ឆៃដែន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រានស្រុកកំណើតនៅខេត្តកំពង់ចាម។
ចំណែកជនរងគ្រោះមានឈ្មោះ ខាសេន ស៊ិនគាសេង (CARSEN TION KAI SENG) ភេទប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្រុកកំណើតនៅក្រុងសារ៉ាវ៉ក ប្រទេសម៉ាឡេស៊ី។
បើតាមជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាមូលហេតុរូបគេខឹងនិងជនរងគ្រោះដណ្ដើមកន្លែងដេកទើបធ្វើអោយខឹងក៏ធ្វើសកម្មភាពបែបនេះតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូន ខ្លួនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងដើម្បីធ្វើការ សាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
សូមរំលឹកឡើងវិញថាមានការភ្ញាក់
ផ្អើលទាំងយប់ប្រទះឃើញបុរសជនជាតិម៉ាឡេសុីម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមសង្ស័យគេវាយសម្លាប់នៅក្នុងបន្ទប់ទឹកផ្សារាត្រីក្រុងបាវិត
សូមរំលឹកឡើងវិញថាមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណះមានសេចក្ដីរាយការណ៏ថាមានមនុស្សដេកស្លាប់ក្នុងថ្លុកឈាមកាលវេលាម៉ោង២និង៣២នាទីទៀបភ្លឺថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៨នៅត្រង់ចំណុចបន្ទប់ទឹកផ្សា់ររាត្រី ជាប់ភោជនីយ៍ដ្ឋានស៊ីឡាយ ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។សមត្ថកិច្ចបានអោយដឹងថាមានករណី ឃាតកម្មមួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញជនជាតិម៉ាឡេស៊ី់ ឈ្មោះ ខាសេន ស៊ិនគាសេង(CARSEN TION KAI SENG) ភេទប្រុសអាយុ៦៣ ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែន លេខ K-36579669 ស្រុកកំណើតក្រុងសារ៉ាវ៉ក ប្រទេសម៉ាឡេស៊ី។
ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះឆ្លងចូលមកកម្ពុជាតាមច្រកទ្វាអន្តរជាតិបាវិតម៉ុកបាយ តាំង ពីថ្ងៃទី២ខែមិថុនាឆ្នាំ២០១៨មកម្លេះ។ ចំពោះករណីនេះសមត្ថកិច្ចបានបញ្ជាក់ទៀតថាក្រោយពី ទទួលបានព័ត៍មានថាមានមនុស្សស្លាប់នៅផ្សារាត្រីក្រុងបាវិតភ្លាមសមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានមកដល់កន្លែងកើតហេតុពិនិត្យលេីខ្លួនសាសពឃេីញថាមានដាច់ក្បាលខាងក្រោយ១០x៦ CMនិងភ្នែកខាងឆ្វេងជាំ៦x៣CMក្រោយពីពិនិត្យលើខ្លួនសាកសពរួចសមត្ថកិច្ចនិងគ្រួពេទ្យបានសន្និដ្ឋានថាករណីនេះពិតជាករណីឃាតកម្មពិតប្រាដកមែន។
ពាក់ពន្ធ័និងករណីខាងលើនេះដែរលោក វរសេនីយឯក កែវ គង់អធិការនគរបាលក្រុងបាវិតបានអោយដឹងនៅព្រឹកថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៨នេះថាករណីខាងលើមនុស្សស្លាប់សម្ថកិច្ចនគរបាលជំនាញ កំពុងសស្រាក់សស្រាំដុតដៃដុតជើងនិងធ្វើការស្រាវជ្រាវសើបអង្កេតដោយយកចិត្តទុកដាក់ព្រោះ នៅភោជនីយដ្ឋានសុីឡាយនេះមានបំពាក់កាំមេរ៉ាសុវត្ថិភាពហើយសមត្ថកិច្ចជំនាញកំពុងតែពិនិត្យមើលរហូតមមកដល់ម៉ោង11ថ្ងៃត្រង់មិនទាន់ទទូលបានលទ្ធផលនៅឡើយទេ។
ចំពោះសាកសពត្រូវសមត្ថកិច្ចយកទៅតម្កល់ទុក្ខនៅវត្តពោធិថ្មី(ហៅវត្តបាវិត)រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីយ៍។ រីឯជនសង្ស័យសមត្ថកិច្ចកំពុងធ្វើស្រាវជ្រាវរកចាប់មុខសញាយក មកផ្តន្ទាទោសតាមច្បាប់អោយខានតែបាន៕
...