សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនីជាង១ម៉ឺននាក់ នៅខេត្តតាកែវ

ចែករំលែក៖

ខេត្ត​តាកែវ​ ៖​ នៅព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៧,៧៦៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៣ នៅក្នុងខេត្តតាកែវ។

រោងចក្រ សហគ្រាស ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកនេះគឺ មកពីក្រុងដូនកែវចំនួន៤ ស្រុកសំរោងចំនួន៤ ស្រុកព្រៃកប្បាសចំនួន២ ស្រុកត្រាំកក់ចំនួន២ និងស្រុកទ្រាំងចំនួន១ ដែលមានអ្នកវិនិយោគមកពីប្រទេសចិនចំនួន១២ និងខ្មែរចំនួន១។ រោងចក្រ សហគ្រាសទាំង១៣នេះ មាន
រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១១ និង ផលិតស្បែកជើងចំនួន២។ ផលិតផលផលិតចេញពីរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

គេហទំពរ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង៧:០០នាទីព្រឹក ពីក្រុងដូនកែវ ខេត្តតាកែវ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print