សម្តេច​តេជោ​ ហ៊ុន​ សែន​ ៖​ ថ្ងៃ​២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៨​ ជាថ្ងៃដែលខ្ញុំយកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាខួប៤១ឆ្នាំនៃការតស៊ូ

ចែករំលែក៖

https://www.facebook.com/hunsencambodia/videos/1739948786053611/

រាជធានីភ្នំពេញ​  ៖​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានបង្ហោះសាររំលឹកអតីតពីការតស៊ូហ៊ានយក​ជីវិតប្តូរនឹងសេរីភាព​ សន្តិភាព​ជូនប្រជាជនទូទាំងប្រទេសដែលមានខ្លឹមសារដូចខាងក្រោម​ ៖​

នៅសល់១ថ្ងៃទៀតនឹងដល់ខួបលើកទី៤១ឆ្នាំ នៃថ្ងៃដែល​ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្តេច​តេជោ​បានបញ្ជាក់ថា​ សូម្បីតែពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវ ទឹកភ្នែករាប់មុឺន រាប់សែនដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយាដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។

សម្តេច​បញ្ជាក់បន្ថែមថា​ ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតសព្វថ្ងៃនេះ។

ដើម្បីរំលឹកដល់ខួប៤១ឆ្នាំនៃការតស៊ូ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៨) ខ្ញុំបានរៀបចំចម្រៀងមួយបទមានចំណងជើងថា (ដើមទុនជីវិត) ទុកសម្រាប់ការស្តាប់ និងស្វែងយល់របស់បងប្អូនជនរួមជាតិ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print