ក្រសួងនឹងហៅតារាសម្តែង និងអ្នកដឹកនាំបទ”ស្រីមុខលុយ”ទៅដុសក្អែលរឿងថតបទចម្រៀងស្រើបស្រាល

ចែករំលែក៖

ភ្នំពេញ ៖ ឈុតក្រៅឆាករបស់បទចម្រៀង “ស្រីមុខលុយ” ដែលបង្ហាញពីរូបភាពស្រើបស្រាលខ្លាំងទទួលបានការរិះគន់មិនសំច្ចៃមាត់ពីសំណាក់មហាជនជាច្រើនកន្លងមក។ ដំណឹងចុងក្រោយបានលើកឡើងថាក្រសួងត្រៀមអញ្ជើញទាំងសិល្បករ និងផលិតករនៃបទចម្រៀងមួយនេះមកធ្វើការអប់រំណែនាំឲ្យបញ្ចប់ការសម្តែងបទចម្រៀងបែបស្រើបស្រាយនោះ។

​រូបភាព​នៃ​ឈុត​ឆាក​ស្រើបស្រាល​ពី​បទ​ចម្រៀង”ស្រី​មុខលុយ”  សម្តែងដោយកញ្ញា វ៉ាន់ វលក្ខណ៍ និងដឹកនាំសម្តែងដោយក្រុមផលិតករផលិតកម្ម សាស្តាបានធ្វើឲ្យលេចចេញការរិះគន់ ខ្លាំងរហូតមហាជនខ្លះប្រដូចទៅនឹងការថតកុនសិច ព្រោះតែ ឈុតឆាកជាច្រើនបង្ហាពីការឱបថើប លូលស្ទាប ស្ទើគ្មានសលើសលើរូបរាងកាយ។ កន្លងមកផលិតករប្រចាំផលិតកម្មថោន លោក រិទ្ធ អូមេហ្គា ក៏ធ្លាប់បានរិះគន់ខ្លាំងលើបទចម្រៀងមួយនេះថាជាបទចម្រៀងដែលមានតែឱប ថើបគ្នាលើគ្រែ ក្នុងបន្ទប់ទឹកបែបនេះ ? ។ លោកថា”គិតថាធ្វើអ៊ីចឹងទៅល្បីមែន ? ការក្បត់វាអាចមានច្រើនរូបភាពមិនចាំបាច់តែ…គ្នាបានគេហៅក្បត់ទេ ?  ចង់ឃើញមុខអ្នកដឹកនាំសម្តែងហ្នឹងមុខម៉េចបានខួរក្បាលគិតចេញតែរឿងអ៊ីចឹង ? ខ្ញុំនិយាយព្រោះខ្ញុំទើស ហើយក្នុងនាមខ្ញុំជាអ្នកផលិតមួយរូបដែរខ្ញុំខ្មាសគេជំនួស ។ គ្មានអ្វីថ្មីបែរជានាំរឿងថោកដល់វិស័យសិល្បៈ មិនបានលើកស្ទួយមកជាន់ពន្លិច យកសិល្បៈជាឈ្នាន់ធ្វើរឿងថោកទាប ។  សុំទោសបើខ្ញុំនិយាយខុស តែខ្ញុំវាទើសភ្នែកពេក ក្រសួងវប្បធម៌គួរចាត់វិធានការលើអ្នកដឹកនាំសម្តែង ឬផលិតកម្មនេះ »។

 ប្រភពពីមន្ត្រីក្រុមប្រឹក្សាភិបាលវិន័យនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថាសំណើរនៃការក្រុមការងារបានធ្វើរួចរាល់ហើយគឺនៅតែការសម្រេចចុងក្រោយរបស់លោកស្រី រដ្ឋមន្ត្រីប៉ុណ្ណោះ។ ប្រភពបញ្ជាក់ថា ប្រសិនបើសំណើរនេះទទួលបានការឯកភាព នោះទាំងសិល្បករ ទាំងផលិតករ នឹងត្រូវអញ្ជើញឲ្យមកទទួលការណែនាំពីមន្ត្រីក្រសួងដើម្បីបញ្ចប់ការផលិតវីដេអូបែបស្រើបស្រាលបន្ត ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ប្រពៃណី និងប្រាសចាកអំពីការផលិតបែបសិល្បៈនោះ។ ប្រភពលើកឡើងថាការព្រមាននេះក៏ជាគំរូដើម្បីអប់រំដល់សិល្បករ និងផលិតករដទៃ ប៉ុន្តែមិនមានការដាក់បម្រាមផ្អាកដល់សកម្មភាពផលិត ឬការសម្តែងរបស់តារាសម្តែងដូចករណីកញ្ញា ដេនី ក្វាន់កន្លងមកនោះទេ៕

ដោយ វឌ្ឍនា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print