រដ្ឋបាលសាលាខេត្តពោធិ៍សាត់ សាខាសមាគមនារីកម្ពុជា និងមន្ទីរពេទ្យបង្អែក ទទួលបានអង្ករ ៤តោន រួមទាំងសម្ភារពីព្រះចៅអធិការវត្ត ដើម្បីប្រើប្រាស់ក្នុងសេវាមនុស្សធម៌

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ព្រះតេជគុណ នូវ សុគន្ធថៃ ព្រះគ្រូចៅអធិការវត្តហង្សាបិតិ ហៅវត្តព្រែកស្តី នារសៀលថ្ងៃអង្គារ៍ ៧កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដែលស្ថិតក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់ ម្សិលមុិញនេះ ព្រះអង្កបានប្រគល់អង្ករចំនួន ៤តោន និងសម្ភារៈប្រើប្រាស់មួយចំនួនធំ ជូនរដ្ឋបាលសាលាខេត្តពោធិ៍សាត់(សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់) និងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុមនុស្សធម៌។

ពិធីប្រគល់ទទួលអង្ករ និងសម្ភារៈខាងលើ ធ្វើឡើងនារសៀលថ្ងៃអង្គរ៍ ៧កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ លើសាលាឆាន់វត្តហង្សាបិតិ(ហៅវត្តព្រែកស្រី)ស្ថិតនៅក្នុងភូមិព្រែកស្តី សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ ដោយបានអញ្ជើញចូលរួមពីលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជំទាវ ទីប្រឹក្សាក្រសួងមហាផ្ទៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ស្នងការនគរបាលខេត្តពោធិ៍សាត់ ប្រធាន មន្រ្តីតាមមន្ទីរនានា ប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

ព្រះតេជគុណ នូវ សុគន្ធថៃ(ហៅលោកតាហួរ)ព្រះគ្រូចៅអធិការវត្តហង្សាបិតិ (ហៅវត្តព្រែកស្តី)មានសង្ឃដិកាថា អង្ករចំនួន ៤តោន ទិញពីទីផ្សារផ្ទាល់ រួចច្រកចូលក្នុងការុងតូចៗ ដោយក្នុងមួយការុងមានទម្ងន់ចំនួន ១០គីឡូក្រាម ដើម្បីងាយស្រួលក្នុងការយកទៅចែកជូនដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយប្រការផ្សេងៗ ជាក់ស្តែងថ្ងៃនេះដោយមើលឃើញពីតម្រូវការដ៏ចាំបាច់ របស់រដ្ឋបាលសាលាខេត្តពោធិ៍សាត់(សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់) និងមន្ទីរពេទ្យបង្អែកខេតពោធិ៍សាត់្ត ក្នុងការបម្រើសេវាមនុស្សធម៌ ពិសេសជួយជនចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដក៏បានឆ្លើយតប និងប្រគល់ជូនភ្លាមៗផងដែរ។

ក្នុងនោះលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរអរព្រះគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះព្រះតេជគុណ នូវ សុគន្ធថៃ ហៅលោកតាហួរ ព្រះគ្រូចៅអធិការវត្តហង្សាបិតិ ហៅវត្តព្រែកស្តី ដែលមានព្រះទ័យគិតគូ និងយកចិត្តទុកដាក់ ដល់ការងារសង្គមគ្រប់ពេលវេលា ទង្វើរ និងសកម្មភាពមនុស្សធម៌របស់ព្រះអង្គនាពេលនេះ ក៏ដូចលើមុនៗ សបញ្ជាក់ឱ្យឃើញពីព្រះទ័យជ្រះថ្លា ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ជាពិសេសជាមួយរដ្ឋបាលខេត្ត, សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ជាសក្ខីភាពស្រាប់៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print