អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះអញ្ជើញជនសង្ស័យ សម រង្ស៊ី ចូលខ្លួនសាកសួរលើដំណើររឿងពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រ 

ចែករំលែក៖

រាជធានីភ្នំពេញ ៖  លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញបានចេញដីកាកោះអញ្ជើញលោក សម រង្ស៊ី  ដែលជាជន សង្ស័យ ចូលខ្លួនសាកសួរ ពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌលេខ៣៥១៣ ចុះថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០១៨ ។

ដីកាដែលចេញដោយ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជ​ធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញ បានបង្គាប់ឲ្យជនសង្ស័យ ឈ្មោះ សម រង្ស៊ី  អសយដ្ឋានផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្គាប់ឲ្យចួលខ្លួនទៅកាន់អយ្យការអម​សាលា​ដំបូង​រាជធានីភ្នំពេញ ជាន់ទី២ បន្ទប់ «ឋ» នៅវេលាម៉ោង០៩ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីសាកសួរលើដំណើររឿងពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា តាមគណនីហ្វេសប៊ុកឈ្មោះ   Sam Rainsy ជាបន្តបន្ទាប់ ចាប់ពីខែមិថុនា ឆ្នាំ២០១៨ ។

យោងតាមដីកាខាងលើបញ្ជាក់ថា សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះអញ្ជើញនេះឲ្យទាន់ ពេលវេលា និងយកលិខិតផេ្សងៗ ដែលទាក់ទងនឹងរឿងខាងលើមកជាមួយផង ៕  ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print