រាជធានីភ្នំពេញ ៖ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញបានចេញដីកាកោះអញ្ជើញលោក សម រង្ស៊ី ដែលជាជន សង្ស័យ ចូលខ្លួនសាកសួរ ពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌលេខ៣៥១៣ ចុះថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០១៨ ។
ដីកាដែលចេញដោយ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញ បានបង្គាប់ឲ្យជនសង្ស័យ ឈ្មោះ សម រង្ស៊ី អសយដ្ឋានផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្គាប់ឲ្យចួលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាន់ទី២ បន្ទប់ «ឋ» នៅវេលាម៉ោង០៩ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីសាកសួរលើដំណើររឿងពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា តាមគណនីហ្វេសប៊ុកឈ្មោះ Sam Rainsy ជាបន្តបន្ទាប់ ចាប់ពីខែមិថុនា ឆ្នាំ២០១៨ ។
យោងតាមដីកាខាងលើបញ្ជាក់ថា សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះអញ្ជើញនេះឲ្យទាន់ ពេលវេលា និងយកលិខិតផេ្សងៗ ដែលទាក់ទងនឹងរឿងខាងលើមកជាមួយផង ៕ ចេស្តា