រយៈពេល៩ឆ្នាំកន្លងមក ចាប់តាំងពីឆ្នាំ ២០០៩ ថៃមិនដែលប្រហារជីវិតអ្នកទោសនោះឡើយ ប៉ុន្តែនៅពេលនេះក្រោមការ ដឹកនាំរបស់រដ្ឋាភិបាលយោធា ថៃចាប់ផ្តើមអនុវត្តទោសប្រហារជីវិតជាថ្មីបង្កឲ្យមានការតវ៉ា រិះគន់យ៉ាងខ្លាំងពីពលរដ្ឋ។
ការប្រហារជីវិតជាលើកទីមួយកើត ឡើង កាលពី១៨ខែមិថុនា ទៅលើអ្នក ទោសមនុស្សឃាតម្នាក់ ។ ពិរុទ្ធជនដែល ត្រូវប្រហារជីវិត នោះមានឈ្មោះថា ធីរ៉ា សាក់ ឡុងជី វ័យ ២៦ឆ្នាំ ជាប់ទោសពីបទសម្លាប់មនុស្សដោយចាក់២៤កាំបិត ដើម្បី ប្លន់យកលុយ និងទូរស័ព្ទដៃ កាលពីឆ្នាំ ២០១២កន្លងទៅ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីពន្ធនាគារថៃ។
គិតចាប់តាំងពីឆ្នាំ១៩៣៥មក ថៃបានប្រហារជីវិតអ្នកទោសគិតជាសរុបចំនួន ៣២៥នាក់។ ការអនុវត្តទោសប្រហារជីវិតត្រូវបានថៃកាត់បន្ថយច្រើន ជាពិសេសនៅ ក្នុងចន្លោះពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៩ ដែលមានអ្នកទោសតែ ៦នាក់ប៉ុណ្ណោះ ដែលត្រូវបានប្រហារជីវិត ហើយគ្មានការ អនុវត្តទោសប្រហារជីវិតសោះ ចាប់ពី ឆ្នាំ២០០៩មក។
អង្គការ Amnesty International ការមិនមានការអនុវត្តទោសប្រហារជីវិតសោះ ក្នុងរយៈពេលជិត ១០ឆ្នាំនេះ បានធ្វើឲ្យគេគ្រោងនឹងចាត់បញ្ចូលប្រទេសថៃទៅក្នុង បញ្ជីប្រទេសដែលមានទោសប្រហារជីវិតតែលើក្រដាស ហើយមិនអនុវត្តទោសជាក់ ស្តែង។ ក៏ប៉ុន្តែ នៅទីបំផុត ថៃ ដែលស្ថិត ក្រោមការដឹកនាំដោយរបបសឹក ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤មកនោះ បែរជា បានចាប់ផ្តើមអនុវត្តទោសប្រហារជីវិតវិញ ដែលអង្គការ Amnesty International ចាត់ទុកថាជាការដើរថយក្រោយ។ អង្គការសម្ព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH) ក៏បានធ្វើការថ្កោលទោសការចាប់អនុវត្តទោសប្រហារជីវិតឡើងវិញនៅថៃនេះ ដែរ។
ចាប់តាំងពីឡើងកាន់អំណាចតាម រយៈរដ្ឋប្រហារ នៅឆ្នាំ២០១៤មក របបសឹកថៃតែងតែទទួលរងនូវការរិះគន់ជុំវិញការ រំលោភសិទ្ធិមនុស្ស ជាពិសេសរងការចោទប្រកាន់ថាបានប្រើប្រព័ន្ធតុលាការ និងបទ ល្មើសប្រមាថព្រះមហាក្សត្រ មកធ្វើជា មធ្យោបាយ ដើម្បីធ្វើទុក្ខបុកម្នេញគូប្រជែងនយោបាយ។ការចាប់ផ្តើមអនុវត្តទោស ប្រហារជីវិតឡើងវិញនៅពេលនេះ រឹតតែធ្វើឲ្យរបបសឹកត្រូវរងនូវការរិះគន់កាន់តែខ្លាំង ហើយវាកើតឡើង នៅចំពេលដែល លោកប្រាយុទ្ធ ចាន់អូចា ត្រូវចេញដំណើរទៅបំពេញទស្សនកិច្ចនៅអឺរ៉ុប ដោយគ្រោងទៅជួបនាយករដ្ឋមន្រ្តីអង់គ្លេស នៅទីក្រុង ឡុង នាថ្ងៃពុធ និងជួបលោកប្រធានា ធិបតីបារាំង នៅទីក្រុងប៉ារីស នាថ្ងៃចន្ទ ក្រោយ។
អង្គការ Amnesty International បានធ្វើការអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេស អង់គ្លេស និងបារាំង ឲ្យប្រើ គ្រប់មធ្យោបាយការទូតនិងនយោបាយ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលថៃ ឲ្យ បញ្ឈប់ការអនុវត្តទោសប្រហារជីវិត៕ម៉ែវ សាធី