ស្រឡាងដឹកលើសចំណុះលិចនៅប្រទេស ឥណ្ឌូនេស៊ីបាត់ខ្លួនអ្នកជិះជិត១៣០នាក់

ចែករំលែក៖

ក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ីបានខិតខំប្រជែងនឹងពេលវេលានៅក្នុងការស្វែងរកអ្នកដែលបាត់ខ្លួន ក្នុងហេតុការណ៍គ្រោះថ្នាក់លិចស្រឡាង ដឹកអ្នកដំណើរលើស ចំណុះ។

កាលពីថ្ងៃទី១៩ ខែមិថុនា ក្រុមជួយ សង្គ្រោះ បានខិតខំស្វែងរកអ្នកបាត់ខ្លួន ១២៨នាក់ នៅក្នុងបឹងToba ដែលជា តំបន់ទេសចរណ៍ដ៏ល្បីបំផុត នៅតំបន់​ភាគខាងជើង កោះស៊ូម៉ាត្រា ។

ក្រោយរយៈពេល១ថ្ងៃនៃការស្វែងរក ក្រុមជួយសង្គ្រោះ បានជួយជនរងគ្រោះ ១៨នាក់ និងម្នាក់សា្លប់។ ក្រុមជួយសង្គ្រោះ ប្រមាណ ជាង ១០០នាក់ រួមទាំងកម្លាំង ប៉ូលិសនិងទាហានបានខិតខំស្វែងរកអ្នកដែលបាត់ខ្លួន។ នៅពេលនេះគេមិនដឹងពីចំនួនជនបរទេសដែលបាត់ខ្លួននៅក្នុងហេតុការណ៍នោះនៅឡើយទេ។

មន្ត្រីខាងចរាចរណ៍ដែនទឹកបានឲ្យដឹងថា ស្រឡាងខាងលើ អាចដឹកអ្នកដំណើរ បានតែ ៦០នាក់ប៉ុណ្ណោះ ប៉ុន្តែ បានដាក់ លើសចំណុះដល់ទៅពាក់កណ្តាល និង មានម៉ូតូជាច្រើនគ្រឿងទៀត។ ហេតុ ការណ៍គ្រោះថ្នាក់នេះកើតឡើងដោយសារតែមានខ្យល់ខ្លាំងនិងរលកធំៗទើបបណ្តាលឲ្យលិច៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print