កម្មវិធីកម្សាន្ត និងប្រគំតន្ត្រី “ឆា-ឈីង” សម្រាប់កុមារ

ចែករំលែក៖

ភ្នំពេញ៖ រៀបចំការប្រគំតន្រ្តី ឆា-ឈីង ជាលើកដំបូងបង្អស់ និងមានកម្មវិធីលេងហ្គេមកំសាន្ត និងអប់រំ រយៈពេញមួយថ្ងៃសម្រាប់កុមារ និងឪពុកម្តាយកម្ពុជា នៅផ្សារទំនើប AEON 1 ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៨យប់ នាថ្ងៃទី ២៣ ខែមិថុនាឆ្នាំ ២០១៨ ខាងមុខនេះ ។កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនព្រូដិនសលកម្ពុជា ជាមួយនិង មូលនិធិព្រូដិនស៍ ដែលជាដៃគូវិនិយោគសហគមន៍ប្រចាំតំបន់ របស់ សាជីវកម្មព្រូដិនសល អាស៊ី។

កម្មវិធីនេះ នឹងផ្តល់ជូនតាមរយៈការចូលរួមកំសាន្តក្នុងការប្រគំតន្ត្រីដ៏អស្ចារ្យ កុមារនិងឪពុកម្តាយនឹងបានចូលរួមលេងល្បែងកំសាន្តអប់រំ ឆា-ឈីង ដែលរៀបចំដោយក្រុមអ្នកស្ម័គ្រចិត្តនៃ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលមានគោលបំណងជួយកុមារឱ្យយល់ដឹងអំពីគំនិតមូលដ្ឋាន ក្នុងការគ្រប់គ្រងប្រាក់កាសចំនួនបួនគឺ រកលុយ សន្សំ ចាយ និងបរិច្ចាគ។កម្មវិធី ឆា-ឈីង គឺជាកម្មវិធីបណ្តុះប្រាជ្ញាហិរញ្ញវត្ថុមូលដ្ឋានសម្រាប់កុមារ ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ចំណេះដឹង មធ្យោបាយ និងការអនុវត្ត ដល់កុមារអាយុចាប់ពី ៧ឆ្នាំ ដល់អាយុ ១២ ឆ្នាំ ដែលពួកគេត្រូវការដើម្បីសម្រេចចិត្តលើផ្នែកហិរញ្ញវត្ថុ ក្នុងការសម្រេចបានគោលដៅ និងក្តីសុបិនផ្ទាល់ខ្លួនរបស់ពួកគេ។
ការបងើ្តតកម្មវិធី ឆា-ឈីង គឺជាការប្តេជ្ញាចិត្តជាមូលដ្ឋានរបស់ ព្រូដិនសលកម្ពុជា ក្នុងការគាំទ្រការអប់រំកុមារនិងការអប់រំផ្នែកហិរញ្ញវត្ថុនៅទូទាំងប្រទេស។

លោក David Nutman អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើតកម្មវិធីបណ្តុះប្រាជ្ញាហិរញ្ញវត្ថុសម្រាប់កុមារ។លោកបានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនព្រូដិនសលកម្ពុជា តែងតែគាំទ្រពេញទំហឹងដល់ការអប់រំ និងអនាគតរបស់យុវជនជំនាន់ក្រោយរបស់ព្រះរាជាណាចក្រកម្ពុជា។

កម្មវិធី ឆា-ឈីង មានគោលបំណងចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់យុវជនក្មេងៗនៅទូទាំងប្រទេសកម្ពុជា និងជួយពួកគេបង្កើតទម្លាប់ល្អក្នុងការគ្រប់គ្រងប្រាក់ចំណូល ដែលរៀបចំផែនការហិរញ្ញវត្ថុរបស់គ្រួសារ និងសហគមន៍របស់ពួកគេក្នុងរយៈពេលវែង។”

ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក៏មានមោទនភាពផងដែរ ក្នុងការផ្តល់ការគាំទ្រ និងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា តាមរយៈកម្មវិធី អំណានដំបូង កម្មវិធីសាលារៀនសុវត្ថិភាព និងកម្មវិធីវិនិយោគសហគមន៍ផ្សេងទៀតដែលផ្តោតលើការអប់រំ និងការអប់រំផ្នែកហិរញ្ញវត្ថុ៕ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print