លោក ឃួង ស្រេង ៖ ក្រុមជំនាញត្រួតពិនិត្យគុណភាព ដើមឈើនៅរាជធានីភ្នំពេញ និងត្រូវបានបង្កើត ដើម្បីការពារ សុវត្ថិភាព សុខភាព ពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ដើមឈើ​នៅ​តាម​ទី​សាធារណៈ ក្នុង​រាជ​ធានី​ភ្នំពេ ញ​មាន​ ប្រមាណ​៦​ម៉ឺន​ដើម ដែល​បាន​ចុះបញ្ជីរ​អាំង​វ៉ុ​ង​ទែ​រ​ត្រឹមត្រូវ ប៉ុន្តែ​ដើម្បី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ​ក៏​ដូច​សុខភាព​ដើមឈើ​ផង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​រៀបចំ​បង្កើត​ក្រុមការងារ​ជំនាញ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​របស់​អង្គភាព​សួនច្បារ និង​រុក្ខជាតិ នៃ​មន្ទីរ​សាធារណការ និង​ដឹក ជញ្ជូន​រាជធានី​ភ្នំពេញ និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នៃ​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ ដើម្បី​រួម​គ្នា​ធ្វើការ​ត្រួត ពិនិត្យ​ទាំង​គុណភាព អាយុកាល និង​សុវត្ថិភាព ធ្វើ​យ៉ាងណា​ឲ្យ​រាជធានី​ភ្នំពេញ​កាន់តែ​មាន សោភ័ណ ភាព​បៃតង និង​កាត់​បន្ថយ​ឧស្ម័ន​ពុល ឬ​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​ជាដើម​។

លោក ឃួ ស្រេង បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំ គម្រោងការ​បង្កើត ក្រុមការងារ​ជំនាញ ត្រួតពិនិត្យ​គុណភាព​ដើមឈើ​នេះ នៅ​សាលា​រាជធានីភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២០ មិថុនា ២០១៨។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា៖ បច្ចុប្បន្ន​នេះ សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​រាជធានី​ភ្នំពេញ មានការ​កើនឡើង អគារ​ខ្ពស់​ៗ ក៏​ដូច​បុរី និង​សំណង់​នានា​មានការ​កើនឡើង គួរ​ឲ្យ​មោ​ទ​នៈ​។ ចំពោះ​ការ​គិតគូរ​អំពី​សេដ្ឋកិច្ច រាជធានី​ភ្នំពេញ ក៏​មាន​ទិស​ដៅ​ក្ន​ង​ការ​រៀបចំ​ឲ្យ​មាន​លំហរ បៃតង និង​ការ​គិតគូរ​អំពី​បញ្ហា​សុវត្ថិភាព​ឲ្យ​ស្របគ្នា​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ផង​ដែរ​។

ក្នុងឱកាសនេះដែរ លោក ឃួ​ង ស្រេង ក៏បាន​ជំរុញឲ្យ​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័ ត្រូវពិភាក្សាគ្នា ​អំពី​បញ្ហា​លំហ​បៃតង ជា​ពិសេស​ចង់​សំដៅ ទៅ​លើ​ដើមឈើ​តែ​ម្តង​។ លោក​បន្ត​ថា ៖ រដូវវស្សា​បាន​ចូល​មក​ដល់ ជាក់ស្តែង​ថ្មី​ៗ​កន្លង​មកនេះ ក៏​មាន​បញ្ហា​ឧប្បទ្ទវហេតុ​មួយ​ចំនួន​នៃ​ការ​ដួល​រលំ​ដើមឈើ ដែល​ភាគច្រើន​បាន​កើត​ចេញពី​អាយុកាល ភាព​ចាស់​រិច​រិល និង​ចាស់​ទ្រុឌទ្រោម​នៃ​ដើមឈើ មិន​អាច​ទទួល​រង​នៃ​កម្លាំង​សម្ពាធ​ខ្យល់​កន្ត្រាក់​ផង​នោះ បាន​ធ្វើ​ឲ្យ​ដើមឈើ​ដួល​រលំ​តែ​ម្តង​។

លោក ម៉េ​ត មាស​ភក្តី បាន​ឲ្យ​ដឹង​ទៀត​ថា ៖ តាម​រយៈ​ការ​ពិភាក្សា​យ៉ាង ល្អិតល្អន់​នេះ អភិបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​មួយ​ចំនួន​តម្រូវ​ឲ្យ​មន្ទីរ​ចំនួន​ពីរ​ដែល​ជា សេនាធិការ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ដែល​មាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ ជា​ចំណុះ និង​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ ដែល​មាន ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ជា​ចំណុះ ត្រូវ​រួម​គ្នា​បង្កើត​ក្រុមការងារ​មួយ​សម្រាប់​ចុះ​ពិនិត្យ​វាយតម្លៃ​អំពី​គុណភាព ស្ថានភាព​នៃ​ដើមឈើ​ដែល​មាន និង​លើក​ជា​គម្រោង ដើម្បី​ធ្វើការ​រៀបចំ​កែ​លម្អ​ឡើង​វិញ​។

ឧទាហរណ៍​បើសិនជា​ដើមឈើ​ណា​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង​ត្រូវ​ទាមទា​ឲ្យ​កាប់​ចេញ នៅ​មុន​ពេល​ដែល​បាក់​រលំ ឬ​ដួល​ដែល​បង្ក​ជា​ឧប្បទ្ទវហេតុ​ផ្សេង​ៗ​ទៅ​លើ​ទ្រព្យសម្បត្តិ ឬ​អាយុជីវិត​ផង​នោះ យើង​ត្រូវ​តែ​ដក​ចេញ និង​ទីតាំង​ខ្លះ​ទៀត​ដែល​ទាមទារ​ឲ្យ​មានការ​ថែបំប៉ន​ឲ្យ​ដើមឈើ​នោះ​ឲ្យ​បាន​ល្អ ឬ​លះ​មែក​ជាដើម ហើយ​កិច្ចការ​បន្តការងារ​នេះ​ត្រូវ​ដាំ​ដើមឈើ ដើម្បី​ពង្រីក​តំបន់​ពណ៌​បៃតង​ឲ្យ មាន​ច្រើន​ថែម​ទៀត​។

សូម​បញ្ជាក់​ថា៖ កាលពី​ពេល​កន្លង​មក អាជ្ញាធរ​ភ្នំពេញ​ធ្លាប់​បាន​លើក​ឡើង​ថាដើមឈើ​នៅ​តាម​ទី​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ប្រមាណ​៦​ម៉ឺន​ដើម ដែល​បាន​ចុះបញ្ជីរ​អាំង​វ៉ុ​ង​ទែ​រ ត្រឹមត្រូវ ដោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​អភិរក្ស និង​រក្សា​មិន​ឲ្យ​បាត់បង់​ឡើយ គឺ​មាន​តែ​ជុំរុញ ការ​ដាំ​ថ្មី​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​កាន់តែ​មាន​សោភ័ណ​ភាព​បៃតង និង​កាត់​បន្ថយ​ឧស្ម័ន ពុល ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​។

អាជ្ញាធរ​នេះ​ក៏​ធ្លាប់​បាន​ព្រមាន​ថា សាលា​រាជធានី​ភ្នំពេញ នឹង​មិន​លើកលែងទោស​ឲ្យ​ជន​ណា​ដែល​កាប់​បំផ្លាញ​ដើមឈើ សាធារណៈ​របស់​រដ្ឋ​ស្រេច​តែ​ចិត្ត​ខ្លួនឯង​បាន​ទេ គឺ​ត្រូវ​តែ​ទទួលទោស​តែ​ម្តង ហើយ​អាជ្ញាធរ នឹង​ស្វែងរក​ដី​ទំនេរ​មួយ​កន្លែង ដើម្បី​បង្កើត​ជា​សួន​ដាំ​កូន​ឈើ បង្កើន​ការ​ដាំ​ដុះ នៅ​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print