ចំណាត់ការផ្លូវច្បាប់យឺតយ៉ាវ ជាដើមចមដែលធ្វើអោយមធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរនៅពេញអធិការដ្ឋាន 

ចែករំលែក៖

   ខេត្តកណ្តាល ៖   មធ្យោបាយគ្របប្រភេទពាក់ព័ន្ធបទល្មើសចរាចរជាច្រើនគ្រឿងនៅក្នុងអធិការដ្ឋាន​គរបាលស្រុកកៀនស្វាយ ត្រូវបានមហាជនលើកជាចម្ងល់ថា ហេតុអ្វីបានជាសមត្ថកិច្ចមិនធ្វើការសម្របសម្រួលដោះស្រាយយកចេញពីអធិការដ្ឋាន រក្សាទុកឡើងពេញទីធ្លារកផ្លូវដើរស្ទើមិនឃើញឥញ្ចឹង…!

ឆ្លើយតបទៅនឹងចម្ងល់របស់ប្រជាពលរដ្ឋ លោកហង្ស ផាន់ណារ៉ា អធិការរងនគរបាលស្រុកកៀនស្វាយទទួលការងារសណ្តាប់ធ្នាប់ចរាចរបានបញ្ជាថា មធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរដែលរក្សាទុកនៅក្នុងបរិវេណនៃអធិការដ្ឋាននគរបាលស្រុក  មិនមែនសមត្ថកិច្ចមិនសម្របសម្រួលដោះស្រាយអោយភាគីទាំងសង្ខាងនោះទេ  គឺសំណុំរឿងទាំងអស់ស្ថិតនៅលើចំណាត់ការរបស់តុលាការ ។  ពេលកើតហេតុពីដំបូងសមត្ថកិច្ចស្រុកបានព្យាយាមធ្វើការដោះស្រាយជំហានដំបូងជូនភាគីទាំងសង្ខាង  ពេលខ្លះក៍ត្រូវរ៉ូវគ្នាបញ្ចប់រឿងដោយសំណង ដោយឡែកករណីគ្រោះថ្នាក់ធ្ងន់ធ្ងរបណ្តាលអោយស្លាប់ឬរបួសជាច្រើននាក់មិនអាចបញ្ចប់ត្រឹមចំណាត់របស់សមត្ថកិច្ចស្រុកនោះឡើយ  គឺត្រូវតែបញ្ជូនសំណុំរឿងទៅដោះស្រាយនៅតុលារការ  ចំណែកមធ្យោបាយរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក  ដូច្នេះហើយទើបធ្វើបរិវេណនៃអធិការពោរពេញទៅដោយមធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរ ។

លោកអធិការរងបានបន្តថា  សំណុំគ្រោះថ្នាក់ចរាចរខ្លះគូភាគីជម្លោះតតាំងក្តីរហូតដល់តុលាការកំពូលក៍មានដែរ   សំណុំរឿងខ្លះទៀតគូភាគីជម្លោះចង់យកឈ្នះរៀងៗខ្លួនទើបធ្វើអោយអូសបន្លាយពេលវេលាដោះស្រាយគ្នាមិនត្រូវនោះឡើយ  ។  មួយផ្នែកទៀតមធ្យោបាយពាក់ព័ន្ធបទល្មើសខ្លះមានបង់ធានារ៉ាប់រងនៅក្រុមហ៊ុន  ដល់ពេលជួបគ្រោះថ្នាក់ក្រុមហ៊ុនធានារ៉ាប់រងមកដោះស្រាយយកចេញ  តែភាគីម្ខាងទៀតមិនអោយយកចេញនោះឡើយ   ដែលជាហេតុធ្វើអោយបរិវេណនៃអធិការដ្ឋាននគរបាលស្រុកក្លាយជាកន្លែងរក្សាទុកមធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរ  ។  និយាយរួមមធ្យោបាយទាំងអស់ដែលពាក់ព័ន្ធបទល្មើសចរាចរ នៅក្នុងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយនេះគឺស្ថិតនៅលើចំណាត់ការរបស់តុលាការ  ពោលគឺចំណាត់ការខាងផ្លូវច្បាប់មានការយឺយ៉ាវ គឺជាដើមចមនៃដំណោះស្រាយយកមធ្យោយបាយពាក់ព័ន្ធបទល្មើសចរាចរចេញពីអធិការដ្ឋាននគរបាលស្រុក ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print