កណ្ដាលៈ ជនសង្ស័យជួញដូថ្នាំញៀនសកម្មម្នាក់ត្រូវបាននគរបាលស្រុកមុខកំពូលចាប់ខ្លួន និងធ្វើការដកហូតថ្នាំញៀនចំនួន១០កញ្ចប់ កាលពីវេលាម៉ោង១៦និង០៥នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវលំ ស្ថិតក្នុងភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្ត កណ្ដាល ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ វ៉ែន សុវណ្ណារ៉ា ហៅទ្រី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករសំណង៉ មានទីលំនៅភូមិព្រែកយាយហិនទី១ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនឈ្មោះ សេង ពៅ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១០កញ្ចប់តូច ,ម៉ូតូចំនួន១គ្រឿង និងទូរស័ព្ទដៃចំនួន០៣គ្រឿង ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានទទួលព័ត៌មានថា ជនសង្ស័យទាំង២នាក់ខាងលើកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅក្នុងភូមិកោះរកា ឃុំព្រែកអញ្ចាញ ។ ក្រោយពីទទួលបានព័ត៌មាន ភ្លាមនោះកម្លាំងស្រុកក៏បានសហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកអញ្ចាញ ចុះដល់កន្លែងកើតហេតុ បានឃើញជនសង្ស័យទាំង២នាក់កំពុងជិះម៉ូតូ ក៏ហៅឲ្យឈប់រួចធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ រ៉ែន សុវណ្ណារ៉ា រួចធ្វើឆែកឆេរ បានរកឃើញថ្នាំញៀនចំនួន១០កញ្ជប់ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតីវិធីច្បាប់ ។ ចំពោះជនសង្ស័យម្នាក់ទៀតរត់គេចខ្លួន ត្រូវបានកម្លាំងជំនាញធ្វើការស្រាវជ្រាវចាប់ខ្លួនបន្តទៀត ៕ស្អាងជ័យ
...