អាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនមនុស្ស៦នាក់ ករណីជនទាំងនេះធ្វើសកម្មភាព​ជ្រើស​រើស​កម្លាំងប្រដាប់អាវុធខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖  មនុស្ស៦នាក់ ​និងឯកសារបញ្ជីឈ្មោះ ​គ្រឿងបំពាក់ សម្ភារអាវុធហត្ថ​មួយ​ចំនួន និង​ម៉ូតូ៣គ្រឿង ត្រូវបានចាប់និងឃាត់ខ្លួន បន្ទាប់ពួកគេបានធ្វើសកម្មភាពជ្រើសរើសកម្លាំងប្រដាប់អាវុធ ។ ពួក​គេត្រូវចាប់​ខ្លួនកាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៨៩B ផ្លូវ២០៤ សង្កាត់ទឹក ល្អក់៣ ខណ្ឌទួលគោក ពីបទជ្រើសរើសប្រជាពលរដ្ឋឲ្យចូលបម្រើជាអាវុធហត្ថដោយខុសច្បាប់ ។

ក្រោមការសម្របសម្រួលពី​​ព្រះរាជអាជ្ញារងអមអយ្យការតុលាការយោធា ជនទាំង៦នាក់ត្រូវបានឃាត់ខ្លួន ដោយកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក សហការជាមួយអាវុធហត្ថ រាជធានីភ្នំពេញ និង​ស្នងការ​យុត្តិ​ធម៌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ដឹកនាំដោយលោក​ឧត្តមសេនីយ៍ទោ ម៉ែន ហុង ។

របាយការណ៍របស់កងរាជអាវុធហត្ថបានបង្ហាញឈ្មោះជនសង្ស័យដូចខាងក្រោម ៖

១-ឈ្មោះ ចក់ ស៊ាងលី ​ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ខេត្តបាត់​ដំបង

២-ឈ្មោះ អ៊ូ ផល្លី ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះ៨៩បេ ផ្លូវ២០៤សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក

៣-ឈ្មោះ ច្រឹង វីរៈ ភេទប្រុស អាយុ៣៩ឆ្នាំ

៤-ឈ្មោះ គុំ សំណាង ភេទប្រុស អាយុ២៥ឆ្នាំ

៥-ឈ្មោះ ជន សំរ៉ុង ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិ កណ្តឹងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ

៦-ឈ្មោះ ឡៅ ​ប៉ោឃាង ​ភេទប្រុស អាយុ៤៧។

ក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ចជំនាញដកហូតបាន ​ឯកសារបញ្ជីឈ្មោះ, ​គ្រឿងបំពាក់ សម្ភារអាវុធហត្ថ​មួយ​ចំនួន និង​ម៉ូតូ៣គ្រឿង ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print