រថយន្តលុចសុីសCT200hបើកបុកបង្កាន់ដៃស្ពានអាកាស៧មករាដាច់កង់ម្ខាង

ចែករំលែក៖

ភ្នំពញ៖ បុរសម្នាក់បើករថយន្តលឿនពេកបណ្តាលឲ្យទៅបុកបង្កាន់ដៃស្ពានអាកាស៧មករាដាច់កង់ម្ខាងម្ចាស់រងរបួស។

ហេតការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈាមចូលថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៨ស្ថិតនៅចំណុចលើស្ពានអាកាស៧មករា តាមណ្តោយផ្លូវសហពន្ធ័រុស្សី កែងនិងផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកមួយគ្រឿងម៉ាកលុចសុីសCT200hពណ៏សពាក់ស្លាកលេខភ្នំពេញ2AT-6787បើកបរក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវសហពន្ធ័រុស្សីទិសដៅពីលិចទៅកើតលុះមកចំណុចកើតហេតុបានបត់ស្តាំមកផ្លូវកម្ពុជាក្រោមបានរេចង្កូតបុកបង្កាន់ស្ពានពេញទំហឹងបណ្តាលឲ្យរថយន្តរេចង្កូតមកបុកបង្កាន់ដៃស្ពានម្ខាងទៀតបណ្តាលឲ្យដាច់កង់ម្ខាងខាងឆ្វេងទៅមុខចេញមកក្រៅទៅលេងរួច។ចំណែករថយន្តខូចខាតផ្នែកខាងមុខស្ទើទាំងស្រុងរីឯម្ចាស់រថយន្តរងរបួសតិចតួចហើយត្រូវបានមិត្តភក្តិមកយកទៅបាត់។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print