រថយន្តកុងតឺន័របើកគេចពីរថយន្តមួយគ្រឿងទៀតធ្លាក់ទឹកប្រឡាយលិចមួយចំហៀង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយបើកគេចពីរថយន្តហាយឡែនឌ័របណ្ដាលឲ្យរអិលធ្លាកកង់មួយហៀងក្រឡាប់ចូលទឹកប្រឡាយ តែសំណាងល្អមនុស្សលោតចេញទាន់មិនបណ្ដាលឲ្យមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ជិតបន្ទាយទាហ៊ាន ក្នុងភូមិទួលពង្រ​ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រមួយក្បាលពណ៌ទូរក្រហម បើកដោយបុរសម្នាក់ទិសដៅពីត្បងទៅជើង ខណះមកដល់ចំនុចកើតហេតុខាងលើ ក៏បានគេចពីរថយន្តហាយឡែនឌ័រមួយគ្រឿងមិនចាំស្លាកលេខ ដែលបើកបញ្ចាស់គ្នាពីជើងទៅត្បូងបណ្ដាលឲ្យរថយន្តកុងតឺន័ររអិលធ្លាក់កង់មួយចំហៀងក្រឡាប់ចូលប្រឡាយទឹកលិចក្បាលមួយកំណាត់និងតួលិចទៅក្នុងទឹកបាត់សល់តែទូរ តែសំណាងល្អមិនមានអ្នករបួសដោយសារតៃកុងលោតទាន់។

ក្រោយកើតហេតុ មិនមានសមត្ថកិច្ចចុះទៅទីតាំងកន្លែងកើតហេតុនោះទេដោយសារមិនបះពាល់ដល់ប្រជាពរដ្ឋក៍ដូចជាសម្បត្តិរដ្ឋ ដូចច្នេះភាគីខាងក្រុមហ៊ុនបានមកស្ទូចរថយន្តទៅការ៉ាសដើម្បីជួសជុសខ្លួនឯង៕សុខសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print