រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តកាមរីហាយប្រ៊ីតមួយគ្រឿងស្រាប់តែបែកកង់រេចង្កូតជ្រុលទៅបុកក្បាល របាំងថ្មខណ្ឌចែកទ្រូងផ្លួវបាក់ បណ្ដោយឲ្យក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបររថយន្ដមិនមានរងរបួស ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ និង១០នាទី ព្រឹក ថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ ២០១៨ ក្បែរអង់តែងទួលគោក នៅតាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើក រថយន្តកាមរីហាយប្រ៊ីត ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2O-6699 ធ្វើដំណើរយ៉ាងលឿនពីរវង់មូលកាំកូរ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុរថយន្តខាងលើបានបែកកង់ ក៏បានរេចង្កូតទៅបុកក្បាលរបាំងថ្ម ខណ្ឌចែកទ្រូងផ្លូវបណ្ដោយឲ្យក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំប៉ុន្តែសំណាងល្អអ្នកបើកបរពុំមានរងរបួស។
ក្រោយពេលកើតហេតុរថយន្តបង្កខាងលើត្រូវបានសមត្ថកិច្ចយកទៅកាន់ការិយាល័យចរាចរនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕