រថយន្តវីស្តូបើកបុកម៉ូតូរឺម៉កកង់បីក្រឡាប់ផ្ងាជើង បណ្តាលអោយបុរសម្នាក់រងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសស្រាលខណះកំពង់បើកបរម៉ូតូរឺម៉កកង់បីសុខស្រាប់តែត្រូវរថយន្តវីស្តូបើក មកបុកពីក្រោយបណ្តាលអោយក្រឡាប់ផ្ងាជើង កាលពីយប់ថ្ងៃសៅ១១កើត ខែបឋមសាធ ឆ្នាំច សំរិទ្ឋស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១និង២៥នាទីរំលោងអាធ្រាតនៅតាមបណ្តោយផ្លូវលេខ១៩៨៦ស្ថិតក្នុងភូមភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

អ្នកបើករថយន្តនិងអ្នកបើកបរម៉ូតូមិនស្គាល់ឈ្មោះទេ។

អ្នកឃើញហេតុការណ៍បានអោយដឹងថានៅមុនពេលកើតហេតុគេមានបុរសម្នាក់បានបើកម៉ូតូរឺម៉កកង់បី ១គ្រឿងពាក់ស្លាកលេខភ្នំពេញ1AL7863ក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត១គ្រឿងម៉ាកវីស្តូព័ណក្រហមពាក់ស្លាកលេខភ្នំពេញ2AQ6313ក្នុងទិដៅស្របគ្នាមកបុកពីក្រោយបណ្តាលអោយរឺម៉កម៉ូតូក្រឡាប់ផ្ងាជើងតែម្តងប៉ុន្តែសំណាងល្អអ្នកបើកបរម៉ូតូរងរបួសស្រាល។

ក្រោយកើតហេតុអ្នកបើកបររថយន្តវីស្តូបានព្យាយាមសម្របសម្រួលដោយសុំចេញថ្លៃព្យាបាលរបួសនិងចេញថ្លៃជួសជុលម៉ូតូរឺម៉កកង់បីអោយទៅអ្នកបើកបរម៉ូតូ។ប៉ុន្តែខាងអ្នកបើកបរម៉ូតូមិនយល់ព្រមដោយទារសំណងចំនួន៩០០ដុល្លារ ។

ដោយការសម្របសម្រួសមិនត្រូវគ្នាទើបសមត្ថកិច្ចនគរបាលខណ្ឌសែនសុខចុះមកវាស់វែងយកម៉ូតូនិងរថ​យន្តទៅរក្សាទុកនៅអធិការដ្ឋានគរបានខណ្ឌសែនសុខរងចាំដោះស្រាយគ្នានៅពេលក្រោយ៕  តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print