ខេត្តព្រះសីហនុ ៖ នៅថ្ងៃសុក្រ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២២:០០នាទី ការិយាល័យជំនាញ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋឈ្មោះ គង់ ទីប៉ោ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់រថយន្តឈ្នួល មានទីលំនៅសង្កាត់ដង្កោ រាជធានីភ្នំពេញ ពីបទប្លន់ប្រដាប់អាវុធ(ដោយអាវុធខ្លីម៉ាករ៉ូឡូ) នៅវេលាម៉ោង២០និង៤០នាទី នៅភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ជនសង្ស័យមានគ្នា៤នាក់ ជនជាតិចិន (ដោយប្រើវិធី វីឆាត ” Wechat ” ហៅជនរងគ្រោះមកយកលិខិតឆ្លងដែនទៅបន្តទិដ្ឋាកា ” ) ។
ក្រោយពេលទទួលបានពាក្យបណ្តឹងរួច ក្រោមការបញ្ជាចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនិតិវិធីដោយលោក គៀងសុន្ធារោ ព្រះរាជ្ញារងអមសាលាដំបូងខេត្ត ។ កម្លាំងជំនាញផែនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋានក្រុង ប៉ុស្តិ៍ និងកងអន្តរាគមន៍ពិសេស ធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង២៣:០០នាទី កម្លាំងជំនាញ កំណត់មុខសញ្ញាបានម្នាក់ដែលកំពុងផឹកស៊ីនៅក្លឹបកំសាន្ត CASA ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។កម្លាំងជំនាញបានធ្វើការហ៊ុំពទ័ចាប់ខ្លួនជនសង្ស័យឈ្មោះ Ly Ker Xing ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរបើកបររថយន្តកាសីុណូ កាន់លិខិតឆ្លងដែនលេខ E88340722 ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ផុតកំណត់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ទិដ្ឋាការលេខ E1-01359781 ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ផុតកំណត់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ។
វត្ថុតាងចាប់យកបាន៖ – លុយដុល្លា ៥០០ដុល្លារ (របស់ជនរងគ្រោះ) – អាវុធខ្លី ១ដើម ម៉ាករ៉ូឡូ លេខ38.SWPL (គ្រាប់ ៣គ្រាប់) ផលិតនៅ USA (អាវុធធ្វើសកម្មភាព) – រថយន្តម៉ាក Rolls Royce ពណ៌ស្លែ ពាក្យស្លាកលេខភ្នំពេញ 2BP-៦៦៦៦ (មធ្យោបាយធ្វើសកម្មភាព)។ ចំណែកជនសង្ស័យ ៣នាក់ទៀតជាជនជាតិចិន ។
ពាក់ព័ន្ធករណីនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត ៕