អាងខ្លួនជាមន្រ្តីយោធា បើកបរបញ្រ្ចាសទិសចរាចរណ៍ ប្រើសម្តីប្រមាថលើសមត្ថកិច្ចអនុវត្តច្បាប់ទៀត

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រភពពីមន្ត្រីសាលាខណ្ឌដូនពេញ បានឲ្យដឹងថា កាលពីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ មានបុរស២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រឺម សេ125 ពាក់ស្លាកលេខ ភ្នំពេញ 1GT-4290 បានបើកបរបញ្រ្ចាសទិសចរាចរណ៍នៅចំណុចវិមានឯករាជ្យ ដែលជាគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ និងអនុវត្តតាមបទបញ្ជារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានប៉ះសំដីគ្នាជាមួយកម្លាំងដែលកំពុងអនុវត្តច្បាប់ ព្រមទាំងចាក់សោរកម៉ូតូរបស់ខ្លួន មិនឲ្យសមត្ថកិច្ចលើកដាក់រថយន្តទៀតផង ។

មន្រ្តីដដែលបន្តទៀតថា ក្រោយពីធ្វើការឃាត់ម៉ូតូបុរស២នាក់ខាងលើនេះហើយ លុះនៅវេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ មន្ត្រីយោធារូបនេះ បានជិះរថយន្តម៉ាក សេណា ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 2-8779 បានឡើងមកបន្ទប់ លោក អភិបាលខណ្ឌ មកសួរនាំបញ្ហា ករណីនគរបាលចរាចរ និងកម្លាំងប្រជាការពារខណ្ឌ ឃាត់ម៉ូតូរបស់ខ្លួន ដែលជិះបញ្រ្ចាសទិសនៅវិមានឯករាជ្យ ដោយម្នាក់ក្នុងចំណោម២នាក់នោះ បាននិយាយថា៖ គ្រាន់តែជិះបញ្រ្ចាសសោះ នាំគ្នាព័ទ្ធចាប់ដូចចាប់ចោរ; ម៉េច! ធ្វើចឹងចង់បានលុយដុំមែន? ;ស៊ីប្រាក់ខែរាស្រ្តធ្វើបាបរាស្រ្ត អញក៏ជាមន្រ្តីរាជការដែរ ; ឯងកុំភ្លើជាមួយអញ អាភ្លើ!។

ក្នុងហេតុការណ៍ដែលក៏ត្រូវបានគេរិះគន់ទៅលើមន្រ្តីយោធានោះថា អាងតែខ្លួនជាមន្រ្តីយោធា តែមិនគោរពច្បាប់ចរាចរ ជាពិសេស មិនគោរពបទបញ្ជា សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលទង្វើនេះជាគំរូមិនល្អ ហើយធ្វើឲ្យបាត់បង់កិត្តិយសរបស់កម្លាំងប្រដាប់អាវុធជាតិផងដែរ ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print