នៅព្រឹកថ្ងៃទី២២ខែមិថុនា ក្រុមហ៊ុន ចិនប្រមាណ២០០ក្រុមហ៊ុនបានសម្រុកទៅកាន់កូរ៉េខាងជើង ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការសេដ្ឋកិច្ចនិងវិនិយោគ ក្នុងពេលដែលមានសញ្ញានៃការលុបទណ្ឌកម្ម របស់ចិនទៅលើកូរ៉េខាងជើង ក្រោយ ពេល លោកគីម ជុងអ៊ុន សន្យា លុបបំបាត់ បរមាណូ។
សារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាង ត្បូង បានឲ្យដឹងថា ក្រុមហ៊ុនចិនជាច្រើនបានចូលរួមពិធីតាំងពិព័រណ៍អន្តរជាតិនៅទីក្រុងព្យុងយ៉ាង ដែលបានធ្វើឡើងចាប់ ថ្ងៃទី២៣-២៥ ខែមិថុនា ដើម្បីពិភាក្សាស្តីពីសហប្រតិបត្តិការស្តីពីជាមួយក្រុមហ៊ុន កូរ៉េខាងជើង ក្នុងវិស័យឧស្សាហកម្ម អេឡិចត្រូនិក គ្រឿងម៉ាស៊ីន សំណង់ ស្បៀងអាហារ …។
ពិធីតាំងពិព័រណ៍ នៅទីក្រុងព្យុងយ៉ាង គឺជាព្រឹត្តិការណ៍ធំបំផុតនៅកូរ៉េខាងជើង ក្នុងឆ្នាំនេះ ដោយមានក្រុមហ៊ុន ជាង២៦០ មកពី១៥ប្រទេសជុំវិញពិភពលោក ពិសេស គឺប្រទេសចិន មានរហូតដល់ ៧០ភាគ រយ។ ក្រុមហ៊ុនចិនសម្រុកទៅកាន់កូរ៉េខាងជើង ក្រោយពេល ដែលមេដឹកនាំគីម ជុង អ៊ុន ទៅកាន់ប្រទេសចិនជាលើកទី៣ ជួប ពិភាក្សាជាមួយមេដឹកនាំលោក គីម ជុងអ៊ុន។
ការចូលរួមយ៉ាងច្រើនរបស់ក្រុមហ៊ុន ចិននៅក្នុងពិធីតាំងពិព័រណ៍នៅទីក្រុងព្យុងយ៉ាង បន្ទាប់ពីមានគណៈប្រតិភូសេដ្ឋកិច្ចចិន ទៅបំពេញទស្សនកិច្ចរយៈពេល១១ថ្ងៃកាលពីខែឧសភា ដើម្បីស្វែងរកឱកាស វិនិយោគនៅទីនោះ។
ក្រោយកិច្ចប្រជុំអាមេរិក-កូរ៉េខាងជើង ទទួលបានជោគជ័យមក មេដឹកនាំទាំងពីរបានប្តេជ្ញាធ្វើសកម្មភាពរួមគ្នាដើម្បីឧបទ្វីបកូរ៉េមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក៏ដូចជាការលុបបំបាត់អាវុធបរមាណូ។ ក្រុមអ្នកឯកទេសបានបញ្ជាក់ថា ទីក្រុង ព្យុងយ៉ាងបានក្លាយទៅជាទីតាំងដែល មានសក្តានុពលបំផុតសម្រាប់អ្នកវិនិយោគ។
តាមសេចក្តីប្រកាសរួមប្រទេសទាំងពីរនៅមានផ្លូវវែងឆ្ងាយទៀត ដើម្បីលុបបំបាត់ បរមាណូ និងស្វែងរកសន្តិភាពយូរអង្វែង។ ប៉ុន្តែអ្នកឯកទេសវិភាគលោក Anthony Rowley បានលើកឡើងថា នៅក្នុងសេចក្តីប្រកាសរួមកាលពីថ្ងៃទី២៧ ខែមេសា រវាង កូរ៉េខាងជើង នឹងកូរ៉េខាងត្បូង និងសេចក្តី ប្រកាសរួម កាលពីថ្ងៃទី១២ ខែមិថុនា រវាង កូរ៉េខាងជើង នឹងអាមេរិក គឺជាឱកាសបើកផ្លូវដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជា មួយបណ្តាប្រទេសជុំវិញពិភពលោក។
នៅចំពោះមុខ កូរ៉េខាងជើងអាចនឹង ទទួលបានការផ្តល់ជំនួយសេដ្ឋកិច្ចពីប្រទេស កូរ៉េខាងត្បូង ចិន ជប៉ុន អាមេរិក ក៏ដូចជាប្រទេសនៅក្នុងតំបន់អឺរ៉ុប។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនឯកជននឹងមានឱកាសទទួលបានការវិនិយោគនៅក្នុងប្រទេសកូរ៉េខាងជើង។ មូលនិធិវិនិយោគអាចនឹងចាប់ផ្តើមចាក់ ចូលក្នុងទឹកដីកូរ៉េខាងជើងដោយប្រយោល ដោយអាចទិញភាគហ៊ុន នៅក្នុងក្រុមហ៊ុនដែលបានរកសុីជាមួយ កូរ៉េខាងជើង នៅពេលដំណើរការលុប បំបាត់បរមាណូ ចាប់ផ្តើម។
ក្រុមហ៊ុន Hyundai និងក្រុមហ៊ុន ឧស្សាហកម្មធំៗ នៅកូរ៉េខាងត្បូង ត្រូវបានគេដឹងថាជាក្រុមហ៊ុនដំបូងគេដែលអាចវិនិយោគនៅកូរ៉េខាងជើង ។ ក្រៅពីនេះ ក្រុមហ៊ុន ធំៗរបស់ជប៉ុន Mitsubishi ឬ Komatsu ក៏មានគម្រោងវិនិយោគនៅលើទឹកដីកូរ៉េខាងជើងផងដែរ។ ក្រៅពីនេះ បណ្តាក្រុមហ៊ុនចិនក៏បានចាត់ទុកទីក្រុង ព្យុងយ៉ាង គឺជាទីផ្សារដែលមានសក្តានុ ពលបំផុត។
ក្រៅពីតម្រូវការកសាងហេដ្ឋារចនា សម្ព័ន្ធ ថាមពល និងបណ្តាញទំនាក់ទំនង ទូរគមនាគមន៍ កូរ៉េខាងជើងត្រូវបានចាត់ ទុកថា ជាប្រទេសស្ថិតនៅលើទ្រព្យសម្បត្តិ ធម្មជាតិមហាសាល ក្នុងនោះមានរ៉ែមាស ដែកជាដើម។ តាមការវាយតម្លៃ កូរ៉េខាងជើងមានសម្បត្តិធនធានធម្មជាតិ មាន តម្លៃរហូតដល់ទៅ ១០.០០០លានដុល្លារមិនទាន់ប្រើប្រាស់។
ធនធានធម្មជាតិដែលមានអាចនឹង ជួយដល់សេដ្ឋកិច្ចកូរ៉េខាងជើង ក្លាយជា ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ដូចជាប្រទេសកូរ៉េខាងត្បូងនៅពេលដ៏ខ្លី។ ការខួងយកធនធានធម្មជាតិចាំបាច់ត្រូវតែមានសម្ភារបច្ចេកទេសនិងឧបករណ៍នាំចូលពីបរទេស ក៏ដូចជាប្រាក់ចំណាយ ដំបូង។
លោក Jesper Koll ប្រធានមូលនិធិវិនិ យោគ wisdomTree នៅទីក្រុងតូក្យូ បាន វាយតម្លៃថា ក្រោយរយៈពេលជាច្រើន ទសវត្ស ស្ថិតនៅឯកោដោយការដាក់ ទណ្ឌកម្ម នៅពេលដែលរួចផុតពីទណ្ឌកម្ម ប្រទេស នេះនឹងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ប៉ុន្តែ ចំណុចដែលអ្នកឯកទេសបាន បារម្ភ នោះ គឺស្ថានភាពរបស់កូរ៉េខាងជើង និង កូរ៉េខាងត្បូង ខុសពីអាល្លឺម៉ង់ខាងលិច និង អាល្លឺម៉ង់ខាង កើត ដោយសារតែកូរ៉េខាងត្បូងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបង្រួបបង្រួមជាតិ។
ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៅអាល្លឺម៉ង់ ខាងកើត អាល្លឺម៉ង់ខាងលិច បានចំណាយ ប្រាក់រហូតដល់ទៅ ៥.០០០លានដុល្លារ។ ក្នុងពេលនេះ ក្រុមអ្នកឯកទេសបានវាយ តម្លៃថា កូរ៉េខាងជើង ត្រូវការប្រាក់រហូត ដល់ ១០.០០០លានដុល្លារ ដើម្បីអភិ វឌ្ឍសេដ្ឋកិច្ច គឺហួសពីសមត្ថភាពកូរ៉េខាង ត្បូង។ ដូច្នេះប្រភពវិនិយោគពីបរទេសដូចជាជប៉ុន អាមេរិក និងអឺរ៉ុប អាចចូលរួម ក្នុង ការអភិវឌ្ឍនេះ៕ ម៉ែវ សាធី