ទៅឆក់ត្រីពីរនាក់ប្តីប្រពន្ធ ឆក់ខុសបច្ចេកទេសឆក់ស្លាប់ខ្លួនឯង ឯប្រពន្ធរួចខ្លួន

ចែករំលែក៖

ខេត្តក្រចេះ: បុរសម្នាក់ទៅឆក់ត្រីខុសបច្ចេកទេស បណ្ដាលឲ្យឆក់ស្លាប់ខ្លួនឯងទៅវិញកាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃ សៅរ៍ ១១ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចស្រែប៉ាវ៉ា ចម្ងាយពីភូមិចង្ហប ឃុំក្បាលដំរី ៦គីទ្បូម៉ែត្រ ភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

នគរបាល ស្រុកសំបូរ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រី ខ្នឿន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរប ធ្វើស្រែ រស់នៅភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

បើតាមការរៀបរាប់ពីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់គាត់បានចេញពីខ្ទមស្ពាយប្រដាប់ឆក់ត្រី ទៅឆក់ត្រីនៅអូរប៉ាវ៉ា ស្ថិតក្នុងស្រែរបស់ខ្លួនចម្ងាយ ៦គីទ្បូម៉ែត្រពីភូមិ ដោយគាត់ជាប្រពន្ធ ទៅជាមួយដែរ តែថ់រឆ្ងាយពីគ្នា ។ មួយសន្ទុះ ស្រាប់តែគាត់បានឃើញប្តីដួលក្នុងស្រែក៏រត់ទៅមើល ឃើញប្តីខ្លួនត្រូវឧបករណ៍ឆក់ត្រី ឆក់ដួលក្នុងទឹក ទើបស្រែកហៅគេឯងឲ្យទៅជួយលើកប្តី បម្រុងយកទៅមន្ទីរពេទ្យ តែអកុសលប្តីបានស្លាប់បាត់ទៅហើយ ។

ក្រោយទទួលបានព័ត៌មាននេះភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ក្បាលដំរី និង សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសពឃើញថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារ ត្រូវឧបករណ៍ឆក់ត្រី ឆក់ស្លាប់ដោយខ្លួនឯងប្រាកដមែន ទើបប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print