ភ្នំពេញ ៖ គំនរសំរាមនៅលើផ្លូវបេតុក្នុងភូមិត្រពាំងស្វាយនិងក្បែសាលាបឋមស្សិក្សាផងនោះកំពង់ជះក្លិនស្អុយទ្រាំពុំបានពលរដ្ឋស្នើរអាជ្ញាធរខណ្ឌសែនសុខជួយពិនិត្យមើលផង។
សូមរំលឹកថានៅពេលថ្មីៗនេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាល រាជធានីភ្នំពេញ បានប្រជុំណែនាំដល់អាជ្ញាធរខណ្ឌទាំង ១២ នៅក្នុងរាជធានីភ្នំពេញ ត្រូវខិតខំ ត្រួតពិនិត្យ យកចិត្តទុកដាក់អំពីបរិស្ថាននៅតាមមូលដ្ឋានរៀងៗខ្លួន ។ ជាពិសេសត្រូវយកចិត្តទុកដាក់អំពីរឿងសំរាម អោយបានម៉ត់ចត់ ចៀសវាងមានការប៉ះពាល់បរិស្ថាន ទៅដល់ប្រជាពលរដ្ឋ ។
ចំពោះបញ្ហានេះ ត្រូវបានអាជ្ញាធរខណ្ឌមួយចំនួនកំពុងអនុវត្តន៍បានល្អប្រសើរគួរអោយកត់សម្គាល់ ផ្ទុយទៅវិញ ក៍នៅមានខណ្ឌមួយចំនួនទៀតមិនទាន់បានអនុវត្តន៍នូវការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាល រាជធានីភ្នំពេញនៅឡើយនោះទេ ។
ជាក់ស្តែង បើយើងធ្វើដំណើរទៅមើលតាមបណ្តោយផ្លូវបេតុង ១ខ្សែ ឆ្ពោះទៅកាន់ សាលាបឋមសិក្សា ត្រពាំងស្វាយ ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ យើងនឹងបានឃើញគំនរសំរាមជាហូរហែរ កំពុងបង្អួតភ្នែកអ្នកដំណើរ ។
ពលរដ្ឋរស់នៅតំបន់នោះលួចប្រាប់អោយដឹងថា គំនរសំរាមនៅលើផ្លូវបេតុង ឆ្ពោះទៅកាន់ សាលាបឋមសិក្សា ត្រពាំងស្វាយ ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នេះ គឺកើតមានជាយូរមកហើយ ហើយហាក់ដូចជាមិនដែលឃើញមានគេមកប្រមូលសោះ ដោយបណ្តោយអោយទីនេះក្លាមទៅជាគំនរសំរាម រលួយ ហូរទឹកស្អុយ ពេញផ្លូវ ជះក្លឹនអាក្រក់ទៅដល់អ្នកដំណើរទៅមករាល់ថ្ងៃ ។
ដោយសារបញ្ហាទាំងអស់នេះ ពលរដ្ឋ សូមស្នើរទៅដល់អាជ្ញាធរខណ្ឌសែនសុខ មេត្តាជួយពិនិត្យ និងមានវិធានការ ក៍ដូចជា ដាក់បំរាម ហាមឃាត់ ឬក៍ដាក់កម្លាំងតាមឃ្លាំមើល ដើម្បីចាប់ឃាត់អ្នកល្មើសបោះចោលសំរាមឥតសណ្តាប់ធ្នាប់ ចាត់ការតាមច្បាប់ ។
សូមបញ្ជាក់ថា រូបភាព គំនរសំរាមនៅលើផ្លូវបេតុង ឆ្ពោះទៅកាន់ សាលាបឋមសិក្សា ត្រពាំងស្វាយ ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នេះ ត្រូវបានក្រុមការងារ ថតបាន កាលពីវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ។
ពលរដ្ឋសង្ឃឹមថាអាជ្ញាធរខណ្ឌសែនសុខនិងចុះទៅពិនិត្យក៍ដូចជាជួយអោយក្រុមហ៊ុនសុីនទ្រីមកប្រមូលគំនរសំរាមនៅកន្លែងអោយអស់ផងព្រោះថាឥឡូវកំពង់ជះក្លឹនស្អុយខ្លាំងណាស់៕ ដោយ៖ តុង សីហា